ជាទូទៅសត្វស្វាទាំងអស់ តែងតែចូលចិត្តផ្លែឈើ ជាពិសេសផ្លែចេក ក៏ដូចជាស្វាហ្គូរីឡា (Gorilla) មួយនេះ ដែលរស់នៅក្នុងសួនសត្វមួយព័ទ្ធដោយកញ្ចក់ ត្រូវបានចាញ់បោកក្មេងស្រីពីរនាក់ ដែលបានដាក់ចេកនៅក្រៅកញ្ចក់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សួនសត្វមួយនេះមានឈ្មោះថា Werribee Open Range ដែលមានទីតាំងនៅទីក្រុង Melbourne ប្រទេសអូស្រ្ដាលី។ មានក្មេងស្រីពីរនាក់ បានមកទស្សនាក្នុងសួនសត្វ Werribee Open Range នេះ។ ខណៈពេលដែលបានមកជួប ជាមួយនឹងសត្វស្វាហ្គូរីឡា ពួកគេបានកាន់ចេកម្នាក់មួយ នៅពីមុខកញ្ចក់បញ្ឆោតឲ្យ ស្វាហ្គូរីឡាស៊ី ដោយសារតែ ហ្គូរីឡា កុំពុងតែស្រែកឃ្លាន ក៏បានហារមាត់ស៊ីចេកនោះតែត្រូវបានកញ្ចក់ ទប់ដែលធ្វើឲ្យគេយកចេកនោះមិនបាន។ ទង្វើនេះបានធ្វើឲ្យភ្ញៀវទេសចរណ៍ជាច្រើន ទប់សំណើចមិនបាន។ ក្មេងស្រីទាំងពីរនោះមានឈ្មោះថា Ella O’brien អាយុ ៦ឆ្នាំ និង Bridget O’Brien អាយុ ៤ឆ្នាំ ជាបងប្អូននឹងគ្នា។

ស្វាហ្គូរីឡាមួយនេះមានឈ្មោះថា Yakini រស់នៅក្នុងសួនសត្វដែលមានទំហំជាង ៦,០០០ម៉ែត្រការ៉េ។ Yakini មានឈ្មោះល្បីតាំងពីឆ្នាំ ១៩៩៩ នៅពេលដែលគេកើតមកដំបូង។ ១២ឆ្នាំក្រោយមក គេបានយកវាទៅបង្កាត់ពូជជាមួយ និងស្វាដ៏ទៃ ព្រោះវាជាពូជសត្វ ដែលជិតផុតពូជ។

ជាចុងក្រោយ សួនសត្វនៃទីក្រុង Melbourne បានយកគេមករស់នៅក្នុងសួនរបស់ពួកគេ ក្នុងវត្តមានរបស់ Yakini បានធ្វើឲ្យសួតសត្វ Werribee Open Range មានភាពទាក់ទាញពីភ្ញៀវទេសចរជាច្រើន សូម្បីតែម្ចាស់ក្សត្រីនៃប្រទេស អូស្ដ្រាលីក៏បានមកទស្សនា Yakini ដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រូបខាងក្រោមនេះ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]