ភ័យមិនស្ទើរ! កំពុងស្ទះចរាចរណ៍ផង ស្រាប់តែស្ពានរំកិលដូចទឹករលក ដោយសារខ្យល់បក់ខ្លាំង (មានវីដេអូ)

//s5.kh1.co/e9/e9d9ad141ca41fb11e1794945e91f1cd6639f15e.jpg
សង្គម

 ០៦-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃអង្គារទី៥ ខែឧសភាម្សិលមិញនេះ ស្ពាន Humen ដែលមានទីតាំងស្ថិតនៅខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន បានរំកិលដូចទឹករលក ដោយសារខ្យល់បក់ខ្លាំងពេក ខណៈពេលកំពុងកកស្ទះចរាចរណ៍។

ចិន៖ កាលពីថ្ងៃអង្គារទី ខែឧសភាម្សិលមិញនេះ ស្ពាន Humen ដែលមានទីតាំងស្ថិតនៅខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន បានរំកិលដូចទឹករលក ដោយសារខ្យល់បក់ខ្លាំងពេក ខណៈពេលកំពុងកកស្ទះចរាចរណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងថ្ងៃកើតហេតុ ចន្លោះពីម៉ោង ទៅរសៀល ខ្យល់បក់មានល្បឿនប្រមាណ៦១គីឡូម៉ែត្រក្នុងរយៈពេលមួយម៉ោង ហើយវាជាល្បឿនមួយដែលកម្រកើតឡើងណាស់។

ជុំវិញហេតុការណ៍ខាងលើនេះ អ្នកជំនាញខាងស្ថាបត្យកម្ម បានឲ្យដឹងថា ស្ពាន Humen ត្រូវបានសាងសង់ឡើងដោយអាចរំយោលបាន។ ហើយវារំកិលចុះឡើង គឺជារឿងធម្មតាប៉ុណ្ណោះ និងមិនប៉ះពាល់ដល់សុវត្ថិភាពអ្នកដំណើរឡើយ។

យ៉ាងណាមិញ ក្រោយពីមានហេតុការណ៍បែបនេះកើតឡើងរួចមក អាជ្ញាធរមូលដ្ឋាន បានបិទចរាចរណ៍បណ្ដោះអាសន្នផងដែរ។ ទន្ទឹមនឹងនេះ ក៏មានអ្នកដំណើរមួយចំនួនបានចេញមុខបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនក្នុងថ្ងៃនោះ តាមរយៈបណ្ដាញអុីនធឺណេតថា៖

ខ្ញុំបានបើករថយន្ដ ធ្វើដំណើរឆ្លងកាត់ស្ពាននោះ ហើយរថយន្ដរបស់ខ្ញុំលោតចុះឡើង ដោយមិនប៉ះផ្ទាល់នឹងស្ពានទៀតផង។

សម្ដីអ្នកដំណើរ

វាបានធ្វើឲ្យខ្ញុំមានអាការពុលរថយន្ដ ហើយវាពិតជាគួរឲ្យភ័យខ្លាចណាស់៕

សម្ដីអ្នកដំណើរ

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ស្ពាន Humen
ស្ពាន Humen
ស្ពាន Humen
ស្ពាន Humen
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T