មួរម៉ៅរឿងអីទៀតហើយ? សុខៗ Yang Mi គប់ឆ័ត្រទៅជំនួយការ ហ្វេនជេរព្រាត

//s5.kh1.co/cc/cca346bbf20790af69996772b5ef278a5045be86.jpg
តារា & កម្សាន្ដ

 ០៦-ឧសភា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Yang Mi ត្រូវបានមហាជនក្នុងបណ្ដាញសង្គម ផ្ទុះការរិះគន់សារជាថ្មី តាមរយៈទង្វើមិនសមគួរមួយ ដោយបោះឆ័ត្រ ទៅកាន់ជំនួយការរបស់នាង។

ចិន៖ អ្នកណាមិនស្គាល់ កំពូលតារាសម្ដែង ជនជាតិចិនដ៏ល្បី នាង Yang Mi ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈចិន ថែមទាំងអាចរក្សាបានប្រជាប្រិយភាព មិនចាញ់ក្មេងៗស្រករក្រោយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ទន្ទឹមនឹងភាពល្បីល្បាញ តារាស្រីរូបនេះ ក៏តែងតែជាប្រធានបទដ៏ក្ដៅគគុក មានរឿងអាស្រូវជាច្រើន ថែមទាំងមានមតិរិះគន់ មិនចេះចប់មិនចេះហើយ នោះទេ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Yang Mi ត្រូវបានមហាជនក្នុងបណ្ដាញសង្គម ផ្ទុះការរិះគន់សារជាថ្មី តាមរយៈទង្វើមិនសមគួរមួយ ដោយបោះឆ័ត្រ ទៅកាន់ជំនួយការរបស់នាង ស្របពេលដែលចេញពីថតរឿង មានសុទ្ធតែហ្វេនៗដើរតាម។ ក្នុងនោះដែរ តាមរយៈរូបភាព ដែលថតបានពី កន្លែងកើតហេតុបាន បង្ហាញឲ្យឃើញថា Yang Mi ទំនងជាមួរម៉ៅរឿង អ្នកគាំទ្រដើរតាមច្រើនហើយ ទើបបញ្ចេញអាកប្បកិរិយា មិនសប្បាយចិត្តបែបនេះ។

ក្រោយពីឃើញបែបនេះភ្លាម បណ្ដាលឲ្យមិត្តៗយុវវ័យជាច្រើន មិនពេញចិត្តនឹង ទង្វើដ៏អសីលធម៌ ចំពោះជំនួយការនាងខ្លាំងណាស់ ដែលនេះមិនមែនជាលើកទី១ដែល តារាស្រីរូបនេះ ធ្វើរឿងហួសចិត្តបែបនេះ កន្លងមករូបនាង បានចាប់ទាញយកកាមេរ៉ាចេញភ្លាមៗ សម្ដែងការខឹងសម្បារយ៉ាងខ្លាំង៕

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang MiYang Mi
Yang MiYang Mi
Yang Mi
Yang Mi
ទិដ្ឋភាពនៅកន្លែងកើតហេតុ
ទិដ្ឋភាពនៅកន្លែងកើតហេតុ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T