នេះជារឿងរ៉ាវដ៏គួរឲ្យគួរក្រៀមក្រំមួយ និងមិននឹកស្មានដល់ ដោយសារតែនារីម្នាក់ធ្វើដំណើរនៅតាម ផ្លូវសាធារណៈ ទៅទីក្រុង Shenzhen ក្នុងខេត្ដ Guangdong នៃប្រទេសចិន ត្រូវបានរងគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរដោយសារតែ បុរសម្នាក់បានទន្លាក់ខ្លួនពី លើអគារដើម្បីសម្លាប់ខ្លួន។

យោងទៅតាមសារព័ត៌មានរបស់ ណាងវ៉ាង បានឲ្យដឹងថា បុរសដែលធ្វើអត្ដឃាតនោះមានអាយុ ប្រហែលជា ៥០ឆ្នាំ បានស្លាប់ បន្ទាប់ពីលោតពីលើអគារ ចំណែកឯស្ដ្រីដែលត្រូវបុរសនេះលោតចំពីលើ មានអាយុ ប្រហែលជា ៤០ឆ្នាំ កំពុងតែធ្វើការព្យាបាលនៅ ក្នុងមន្ទីរពេទ្យ។ យ៉ាងណាមិញ តាមការសើុបអង្កេត បានបញ្ជាក់ឲ្យដឹងថា ស្ដ្រីនេះមកទីក្រុងនេះ ដើម្បីរកការងារធ្វើ ដែលនៅពេលនាងកំពុងតែ ស្វះស្វែងរកក្រុមគ្រួសារបុរសនេះ ដើម្បីចេញថ្លៃព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។

ទោះជាយ៉ាងណា តាមច្បាប់ប្រទេសបានឲ្យដឹងថា ក្រុមគ្រួសាររបស់បុរសនេះ ត្រូវតែទទួលខុសត្រូវ លើការចំណាយថ្លៃព្យាបាលរបស់នារីរងគ្រោះនេះ មិនគួរណាមិនអើពើនោះទេ ដោយសារតែបុរសនេះមានបំណងធ្វើអត្ដឃាត។ រីឯមូលហេតុដែលធ្វើឲ្យបុរសនេះ លោតសម្លាប់ខ្លួននោះ ដោយារតែបុរសនេះមានជំងឺព្យាបាលមិនជា ជាច្រើនឆ្នាំមកហើយ និងមិនចង់ផ្ដល់បន្ទុកដល់ក្រុមគ្រួសារទៀតនោះទេ។ 

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះបុរសធ្វើអត្ដឃាតនេះ? ដែលខ្លួនមិនចង់ផ្ដល់បន្ទុកដល់ក្រុមគ្រួសារ តែបែរជាលោតមកចំនារីម្នាក់ផ្សេងទៀត ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទៅវិញ?





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]