គ្រាន់​តែ​​​អ៊ីតាលី​​​ផ្តើម​​បើក​ប្រទេស​​ឡើង​វិញ គូស្នេហ៍ប្រទេសនេះ​ផ្តើម​​​​ធ្វើ​​​រឿង​​នេះ​​​ភ្លាម​

//s5.kh1.co/46/46f308c5eb7937cd9478ad75d57fe4155dbb716b.jpg
សង្គម

 ០៦-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

គូស្វាមីភរិយាបានថើបគ្នានៅពេលប្រទេសអ៊ីតាលីចាប់ផ្តើមបញ្ចប់ការបិទប្រទេស នៅថ្ងៃច័ន្ទទី ៤ ខែឧសភា នេះ។

អ៊ីតាលី៖ អ៊ីតាលីចាប់ផ្តើមបើកប្រទេសឡើងវិញនៅថ្ងៃចន្ទ ទី ៤ ខែឧសភានេះ បន្ទាប់ពីមានការបិទជាង ២ខែ​ដោយសារវីរុសកូរ៉ូណា ហើយឥលូវនេះមានពលរដ្ឋអ៊ីតាលីប្រមាណ ៤,៤ លាននាក់អាចត្រឡប់ទៅធ្វើការវិញ និងការរឹតបន្តឹងលើការធ្វើដំណើរក៏មានការបន្ធូរបន្ថយផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការកត់សម្គាល់ គ្រាន់តែប្រទេសអ៊ីតាលីចាប់ផ្តើមបញ្ចប់ការបិទប្រទេស នៅថ្ងៃច័ន្ទទី ៤ ខែឧសភានេះភ្លាម គូស្វាមី​ភរិយាបានថើបគ្នា ដោយបង្ហាញនូវក្តីនឹករឭកបន្ទាប់ពីប្រទេសខ្លួនបានបានបិទជាង២ខែ ខណៈរយៈពេលនោះ​ម្នាក់ៗ​ត្រូវនៅដោយឡែកពីគ្នា។

ចំណែក សម្ព័ន្ធភាពនៃមេដឹកនាំពិភពលោកប្រារព្ធកិច្ចប្រជុំកំពូលនៅថ្ងៃច័ន្ទ ជាមួយគោលដៅនៃការផ្ដល់ជំនួយ រាប់ពាន់​លានដុល្លារ ដើម្បីមូលនិធិស្រាវជ្រាវជ្រាវជ្រាវសម្រាប់វ៉ាក់សាំងការពារការឆ្លង និងព្យាបាលវីរុសកូរ៉ូណា ព្រមទាំង​អភិវឌ្ឍវិធីព្យាបាលថ្មី និងការធ្វើតេស្ត៍កាន់តែប្រសើរ ។

https://s5.kh1.co/__image/w=650,h=419,q=100/00/00423d072b95ff20cf434bafc65e5e543fa0a534.jpg

គណៈកម្មការអឺរ៉ុប បានរៀបចំព្រឹត្តិការណ៍ពីស្នាក់ការរបស់ខ្លួននៅទីក្រុង Brussels ក្នុងនាមជាអ្នកតំណាង មេដឹកនាំមកពីជុំវិញពិភពលោក ។ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការបាន និយាយថា​ពិភពលោកត្រូវតែចំណាយធនធានរបស់ខ្លួន ដើម្បីចាប់ផ្តើមធ្វើការលើការស្រាវជ្រាវវ៉ាក់សាំង ការវិនិច្ឆ័យ និងការព្យាបាលប្រឆាំងនឹងវីរ៉ុសកូរ៉ូណា។

មនុស្សនៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក និង ជាពិសេសនៅអឺរ៉ុប នៅសប្តាហ៍នេះ ពិតជាត្រឡប់ទៅធ្វើការវិញ ប៉ុន្តែអាជ្ញាធរនៅតែបារម្មណ៍ និងប្រុងប្រយ័ត្ននឹងការផ្ទុះឡើងវិញជាលើកទីពីរនៃវីរុសកូរ៉ូណា។

https://s5.kh1.co/__image/w=362,h=465,q=100/12/12e72053595f25a4bdd598dc392c9327aec4f060.jpg
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T