មិនមែនមានតែចិននោះទេ! ឥឡូវស្រាប់តែ អ្នកជំនាញប្រទេសផ្សេងទៀត អះអាងថា កូវីដ-១៩ ចាប់ផ្ដើមរាតត្បាតជាសកល កាលពីចុងឆ្នាំមុន

//s5.kh1.co/7c/7c1fa6009a4ed02645cd152eb63bdee07ba3e46b.jpg
បច្ចេកវិទ្យា

 ០៦-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមអ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេសបានពិនិត្យមើលវីរុសបំលែងពូជ ហើយបានរកឃើញភ័ស្តុតាងនៃការរាលដាលយ៉ាងឆាប់រហ័ស។

អង់គ្លេស៖ ការវិភាគហ្សែនប្រភេទថ្មីរបស់វីរុសដែលបង្កឲ្យមានជំងឺកូវីដ-១៩ ត្រូវបានយកចេញពីអ្នកជំងឺចំនួនជាង៧,៦០០នាក់ នៅជុំវិញពិភពលោក ហើយវាបង្ហាញថា ជំងឺនេះបានឆ្លងរាលដាលទៅកាន់មនុស្សចាប់តាំងពីចុងឆ្នាំមុន។ មិនតែប៉ុណ្ណោះ វាបានសាយភាយយ៉ាងឆាប់រហ័ស បន្ទាប់ពីការឆ្លងលើកដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេសបានពិនិត្យមើលវីរុសបំលែងពូជ ហើយបានរកឃើញភ័ស្តុតាងនៃការរាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែមិនទាន់មានភ័ស្តុតាងបញ្ជាក់ថា វីរុសនេះងាយនឹងចម្លង ឬងាយបង្កឲ្យមានជំងឺធ្ងន់ធ្ងរនោះទេ។

អ្នកស្រាវជ្រាវផ្នែកពន្ធុវិទ្យា លោក Francois Balloux នៃវិទ្យាស្ថាន UCL Genetics Institute នៅទីក្រុងឡុងដ៍ បានប្រាប់ CNN ថា៖ «វីរុសនេះកំពុងតែប្រែប្រួល ប៉ុន្តែមិនមែនមានន័យថា វាកាន់តែអាក្រក់ៗទៅនោះទេ។»

វីរុស SARSCoV-2 ដែលបង្កឲ្យមានជំងឺកូវីដ-១៩
វីរុស SARSCoV-2 ដែលបង្កឲ្យមានជំងឺកូវីដ-១៩

លោក Balloux និងសហសេវិកបានទាញលទ្ធផលដ៏សំខាន់ ចេញពីមូលដ្ឋានទិន្នន័យសកលដ៏ធំមួយ ដែលអ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោក កំពុងប្រើដើម្បីចែករំលែកទិន្នន័យ។ ពួកគេបានពិនិត្យមើលសំណាក ដែលត្រូវបានគេយក នៅតាមពេលវេលាខុសៗគ្នា និងពីកន្លែងផ្សេងគ្នា ហើយពួកគេបាននិយាយថា វីរុសបានចាប់ផ្ដើមចម្លងទៅកាន់មនុស្សមួយចំនួន កាលពីចុងឆ្នាំមុន។

ក្រុមរបស់លោក Balloux បានសរសេរនៅក្នុងរបាយការណ៍របស់ពួកគេ ដែលបានចុះផ្សាយក្នុងទិនានុប្បវត្តិ Infection, Genetics and Evolution ថា៖ «វាបានសន្មត់ថា វីរុស SARSCoV-2 អាចនឹងត្រូវបានចរាចរជាយូរមកហើយ មុនពេលត្រូវបានគេកំណត់អត្តសញ្ញាណ។»

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T