ចូលចិត្តញ៉ាំហឹរខ្លាំង អាចបណ្តាលឲ្យរលាកក្រពះអត់?

//s5.kh1.co/3d/3da6c65826e71e1cccb578ba894d792aa49fc91b.jpg
នារី

 ០៦-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ពិតណាស់ថា ការ​ញ៉ាំ​ហឹរ​ខ្លាំង​អាច​បណ្តាល​ឲ្យ​មាន​ការ​រលាក​ក្រពះ​​បាន​ពិត​មែន។

មនុស្ស​មួយ​ចំនួន​ធំ ជាពិសេស​គឺ​យុវវ័យ ចូល​ចិត្ត​អាហារ​ដែល​មាន​ជាតិ​ហឹរៗ ហើយ​អ្នក​ខ្លះ​វិញ​អាច​ញ៉ាំ​ម្ទេស​បាន​រហូត​ដល់​ទៅ ៤-១០​គ្រាប់​ឯណោះ។ តើការ​ញ៉ាំ​ម្ទេសច្រើន ហើយ​ជាតិ​ក្តៅ​ដែល​បណ្តាល​មក​ការ​ញ៉ាំ​ហឹរ អាច​ធ្វើ​ឲ្យ​រលាក​ក្រពះ​បានទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា បាទ ពិតណាស់ថា ការ​ញ៉ាំ​ហឹរ​ខ្លាំង​អាច​បណ្តាល​ឲ្យ​មាន​ការ​រលាក​ក្រពះ​​បាន​ពិត​មែន។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​មានប្រវត្តិរលាក​ពីមុន​ដោយ​ការ​ញ៉ាំ​ហឹរខ្លាំង​ញឹកញាប់ ហើយនៅតែ​បន្ត​ញ៉ាំ​​អាច​ប្រឈម​នឹង​ការ​យ​កើតជំងឺដំបៅ​ក្រពះ​ ជា​ពិសេស ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ឈឺ​ក្រពះ​ស្រាប់ កាន់​តែ​ប្រឈម​នឹង​ការ​ដំបៅ​ក្រពះ​នេះ។

បន្ថែម​ពី​លើ​នេះ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​កើត​បញ្ហា​រលាក​ក្រពះ ឬ​បើ​ធ្ងន់​ធ្ងរ ដំបៅ​ក្រពះ គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​ហឹរ​ខ្លាំង មក​ញ៉ាំ​ធម្មតា​វិញ ឬ​បើ​អាច​គួរ​ឈប់​ញ៉ាំ​ហឹរ ឬ​ញ៉ាំ​ហឹរ​យូរៗម្តង​បាន​ហើយ។​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T