នាយ ក្ដឹប កាន់តែលែងដូចមុនហើយ!!!

//s5.kh1.co/5c/5c94396cb53a680f146d31a4130287883a686a6b.jpg
តារា & កម្សាន្ដ

 ០៥-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយពី បានដឹងថា តារាកំប្លែងនាយ ក្ដឹប ធ្លាក់ខ្លួនឈឺរួចមក មានមហាជនជាច្រើន មានចិត្តអាណិតអាសូរជាខ្លាំង ដោយពេលនេះរូបលោក មានសភាពស្គមស្គាំង និង មានទឹកមុខមិនស្រស់បស់ដូចកាលពីមុនឡើយ។

ភ្នំពេញ៖ តារាកំប្លែងជើងចាស់​ នាយ ក្ដឹប ដែលលោកជាតារាកំប្លែងមួយរូប មានឈ្មោះល្បីល្បាញ ជាពិសេសលោកអាចធ្វើឲ្យទស្សនិកជនគ្រប់រូប មានភាពសប្បាយរីករាយ តាមរយៈកាយវិការ និង​វោហាស័ព្ទកំប្លែងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែអ្វីដេលយើងកត់សម្គាល់នោះ មួយរយះចុងក្រោយនេះ នាយ ក្ដឹប ហាក់ជាបាត់មុខពីសិល្បៈ ដោយសារមូលហេតុ រូបលោក មានជំងឺប្រចាំកាយ ដែលត្រូវការពេលព្យាបាលផងដែរ។ អ្វីដែលកាន់តែ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះ ពេលនេះ រូបលោក មានសភាពស្គមស្គាំង និង មានទឹកមុខមិនស្រស់បស់ដូចកាលពីមុនឡើយ។ ក្រោយពី បានដឹងថា តារាកំប្លែងរូបនេះ ធ្លាក់ខ្លួនឈឺរួចមក មានមហាជនជាច្រើន មានចិត្តអាណិតអាសូរជាខ្លាំង ដោយមិននឹកស្មានថា បាត់មុខលោកមួយរយៈធំបែបនេះ បែរជាមានជំងឺប្រចាំកាយបែបនេះទៅវិញ។

ជាក់ស្ដែង បន្ទាប់ពី លេចលឺដំណឹងថា នាយ ក្ដឹប ធ្លាក់ខ្លួនឈឺ រួចមក ក៏មានសប្បុសរសជនមួយចំនួនក៏បានជួយជាថវិកាដើម្បី ព្យាបាលជំងឺ ជាពិសេស មុននេះបន្តិច អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បាននាំយកអង្ករ និង​ថវិកាខ្លះជូនដល់រូបលោកផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

នាយ ក្ដឹប ពីមុន
នាយ ក្ដឹប ពីមុន
នាយ ក្ដឹប ពីមុន
នាយ ក្ដឹប ពីមុន
នាយ ក្ដឹប ពីមុន
នាយ ក្ដឹប ពីមុន
នាយ ក្ដឹប និង អ្នកនាង ចន ច័ន្ទលក្ខិណា
នាយ ក្ដឹប និង អ្នកនាង ចន ច័ន្ទលក្ខិណា
នាយ ក្ដឹប និង អ្នកនាង ចន ច័ន្ទលក្ខិណា
នាយ ក្ដឹប និង អ្នកនាង ចន ច័ន្ទលក្ខិណា
នាយក្តឹប
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T