ខេត្តកណ្តាលៈ កម្លាំងនៃស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល ដឹកនាំដោយលោក វ៉ែន សុវិន ស្នងការរង នគរបាលខេត្ត ទទួលផែនចរាចរណ៍ និងសណ្តាប់ធ្នាប់ខេត្ត បានចុះទៅចំណត រថយន្តក្រុងតាខ្មៅ ធ្វើការអប់រំ ណែនាំ ដល់អ្នកបើកបរថយន្ត២០នាក់ ជាពិសេសអ្នករត់តាក់ស៊ី ត្រូវតែគោរព តាមលក្ខណៈបច្ចេកទេស នៃច្បាប់ ចរាចរ ។ ការចុះណែនាំ និងត្រួតពិនិត្យនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅ ក្រុង តាខ្មៅ ខេត្តកណ្តាល ដែលមានការចូលរួមពីមន្ត្រីនគរបាល ជំនាញចរាចរជាច្រើនរូប។

លោក វ៉ែនសុវិន ស្នងការងទទួល ផែនសណ្តាប់ធ្នាប់ និងចរាចរណ៍ ខេត្តកណ្តាល បានឲ្យដឹងថា មុនដំបូងលោក បានដឹកនាំកម្លាំងចុះទៅចំណត រថយន្តក្រុងតាខ្មៅ បានហៅអ្នកបើកបរ រថយន្តតាក់ស៊ី ប្រមាណជា២០នាក់ មកជួបជុំគ្នា លោកអប់រំនិងណែនាំ ដល់អ្នកបើកបរទាំងអស់ ត្រូវតែគោរពតាមសារាចរណ៍ ណែនាំទាំង អស់គ្នា សូមឲ្យពួកគាត់ចេះត្រួតពិនិត្យ បច្ចេកសុវត្ថិភាព រថយន្តរបស់ពួកគាត់ឲ្យបាន ត្រឹមត្រូវមុននឹងចេញពីចំណត ហើយម្យ៉ាងវិញទៀត ការផ្ទុកមនុស្ស សូមឲ្យ ផ្ទុកត្រឹមត្រូវ តាមការកំណត់មិន ត្រូវដាក់លើស ចំណុះឬរហូតជិះ លើដំបូល នោះទេ នាំងាយ នឹងកើតមានគ្រោះថ្នាក់ជាទីបំផុត។

លោកបានបន្តទៀតថា បន្ទាប់ពីធ្វើការអប់រំណែនាំ ដល់អ្នកបើកបរនៅចំណតក្រុង តាខ្មៅ រួចមក លោកក៏បានដឹកនាំកម្លាំងចុះទៅត្រូតពិនិត្យ សុវត្ថិភាពទូទៅ នៅតាម ដងផ្លូវជាតិលេខ២១បេ ក្នុងនោះដែរ កម្លាំងរបស់លោកឃាត់ រថយន្តប្រភេទដឹកទំនិញ បានប្រមាណជា៥០គ្រឿង ដើម្បីឲ្យអ្នកបើកបរ បង្ហាញឯកសារធ្វើចរាចរ ទី១ប័ណ្ណ បើកបរ ទី២ប័ណ្ណសំគាល់រថយន្ត ទី៣លិខិតអាជីវកម្ម និងការផ្ទុកខុសលក្ខណៈបច្ចេកទេស ។ ឃើញថា៧០ភាគរយ មិនមានឯកសារគ្រប់គ្រាន់ ក្នុងការ ធ្វើចរាចរនោះទេ ហើយការផ្ទុក ក៏មិនគោរព តាម លក្ខណៈ បច្ចេកទេសទៀត ដោយរថយន្តដឹកទំនិញត្រូវមានតង់គ្រប់ឲ្យបានត្រឹមត្រូវ ប៉ុន្តែរថយន្តភាគច្រើន មិនធ្វើការណែនាំនោះទេ ។

លោកបានបន្តថា រថយន្តដែលមិនមានឯកសារគ្រប់គ្រាន់ និងមានលក្ខណៈបច្ចេកផងនោះ ភាគច្រើនជារថយន្តដែលមានបិទ តែមសញ្ញានាគនិងហង្សតែម្តង ដូច្នេះ លោកសូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន មេត្តាជួយពង្រឹងអ្នក បើកបរនិងពិនិត្យលក្ខណៈបច្ចេកទេសផង សំបកកង់រថយន្តមិនថ្លៃនោះទេ ប៉ុន្តែប្រសិនបើជួប បញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ ដែលធ្វើដំណើរតាមដងផ្លូវ។

លោកបានគូសបញ្ជាក់ថា ការចុះអប់រំណែនាំនិងត្រួតពិនិត្យសុវត្ថិភាពទូរទៅតាមដងផ្លូវនេះ គឺធ្វើឡើងដោយសារ តែមានការចង្អុលបង្ហាញពីអគ្គនគរបាលជាតិ អគ្គរងនិងមានការណែនាំបន្ថែមពីលោកស្នងជំរុញធ្វើយ៉ាងណាឲ្យ អ្នកបើកបរត្រូវតែគោរពច្បាប់ឲ្យបានត្រឹមត្រូវទាំងអស់គ្នា ដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរក្នុង រដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ជាពិសេសកម្មក កម្មការិនីដែលវិលត្រឡប់ទៅស្រុកកំណើតនិងមកវិញឲ្យប្រកបបានជោគជ័យ៕



ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]