ប្រទេសថៃបានរាយការណ៍ថា មានអ្នកឆ្លងកូវីដ ១៩ ថ្មី ០១នាក់ និងមិនមានអ្នកស្លាប់នោះទេ

//s5.kh1.co/f6/f68322861a9563387f8ba4763a0eb0d398f2d9ce.jpg
សង្គម

 ០៥-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កូវីដ ១៩នៅប្រទេសថៃមានសភាពស្ងប់ស្ងាត់បន្តិចហើយ

ថៃ៖ ប្រទេសថៃនៅថ្ងៃអង្គារនេះបានរាយការណ៍ពីករណីឆ្លងវីរុសថ្មីមាន០១នាក់ និងគ្មានអ្នកស្លាប់ថ្មីដែលជាចំនួនអ្នកឆ្លងថ្មីទាបបំផុតចាប់តាំងពីថ្ងៃទី ៩ ខែមីនា។ ករណីនេះបានកើតឡើងដោយបុរសជនជាតិថៃ អាយុ ៤៥ ឆ្នាំមកពីខេត្ត Narathiwat ភាគខាងត្បូងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Taweesin Wisanuyothin បាននិយាយថា ចំនួនអ្នកឆ្លងថ្មីបានថយចុះក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ លើកលែងតែមួយក្រុមនៅមជ្ឈមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍នៅភាគខាងត្បូងប្រទេសថៃដែលមានករណីថ្មីចំនួន ៦០ នៅក្នុងរយៈពេលនោះ។

ចាប់តាំងពីការផ្ទុះឡើងនៅប្រទេសថៃបានចាប់ផ្តើមនៅក្នុងខែមករាប្រទេសនេះមានករណីឆ្លងវីរុសសរុបចំនួន ២.៩៨៨ ករណី និងមានអ្នកស្លាប់ចំនួន ៥៤ នាក់។ Taweesin បាននិយាយថាអ្នកជំងឺចំនួន ២.៧៤៧ នាក់បានជាសះស្បើយ ខណៈពេលដែល ១៨៧ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

https://s5.kh1.co/__image/w=650,h=458,q=100/f6/f68322861a9563387f8ba4763a0eb0d398f2d9ce.jpg

សិល្បៈករម្នាក់ដែលពាក់របាំងការពារមុខពេលសម្តែងនៅឯទីសក្ការៈបូជា Erawan បន្ទាប់ពីរដ្ឋា ភិបាលបានចាប់ផ្តើមបើកភោជនីយដ្ឋានមួយចំនួននៅខាងក្រៅផ្សារទំនើប ឧទ្យាន និងរង្គសាលក្នុងកំឡុងពេលមានការផ្ទុះឡើងនៃជំងឺកូរ៉ូណា (កូវីដ ១៩) នៅទីក្រុងបាងកកប្រទេសថៃ ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២០៕

រូបភាពពី ប្រទេសថៃ
រូបភាពពី ប្រទេសថៃ
Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T