ប្លែកភ្នែក! ហ្វេសប៊ុកកំពុងធ្វើតេស្ត មុខងារប្ដូរពណ៌ Profile នៅលើទូរសព្ទ

//s5.kh1.co/f9/f99de1c1976185de0150223d1bc630547bff6dbf.jpg
បច្ចេកវិទ្យា

 ០៥-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ហ្វេសប៊ុកក៏ប្រហែលនឹងធ្វើឲ្យមុខងារមួយនេះ មានភាពប្រសើរឡើង មុនពេលឲ្យសាធារណជនបានប្រើប្រាស់។

បរទេស៖ ហ្វេសប៊ុកកំពុងព្យាយាមរកវិធី ធ្វើឲ្យកម្មវិធីនៅលើទូរសព្ទ Android កាន់តែមានសម្រស់ឆើតឆាយ ជាមួយមុខងារថ្មីមួយ។ វិស្វករខាងផ្នែក software នាង Jane Manchun Wong ទើបតែរកឃើញមុខងារមួយនេះ កាលពីប៉ុន្មានសប្ដាហ៍មុន នៅពេលវាស្ថិតក្នុងដំណាក់កាលមិនទាន់ប្រសើរនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីដំបូង មុខងារនេះផ្លាស់ប្ដូរពណ៌ផ្ទៃខាងក្រោយ ដោយសារការចាប់យកពណ៌ចេញពីរូបភាព profile របស់អ្នកប្រើប្រាស់ ដើម្បីឲ្យផ្ទៃ profile និងរូបថតរបស់យើងស៊ីគ្នា។

ផ្ទៃ profile ហ្វេសប៊ុកដែលប្រែពណ៌តាមរូបភាព profile
ផ្ទៃ profile ហ្វេសប៊ុកដែលប្រែពណ៌តាមរូបភាព profile

កាលពីពេលថ្មីៗនេះ Jane ទើបតែបង្ហាញការផ្លាស់ប្ដូរថ្មីនៃមុខងារមួយនេះ ដែលវាធ្វើឲ្យមានភាពកាន់តែប្រសើរជាងមុន។ ដោយជំនួសឲ្យការចាប់ពណ៌ចេញពីរូបភាព profile មុខងារមួយនេះបានចាប់ផ្ដើមប្រែពណ៌ផ្ទៃ profile ទាំងមូលទៅតាមរូបភាព cover ជំនួសវិញ ពីព្រោះលទ្ធផលកាលពីមុន ហាក់ដូចជាមិនសូវបានល្អ។

ដំណាក់កាលបន្ទាប់ ផ្ទៃ profile ហ្វេសប៊ុកដែលប្រែពណ៌តាមរូបភាព cover
ដំណាក់កាលបន្ទាប់ ផ្ទៃ profile ហ្វេសប៊ុកដែលប្រែពណ៌តាមរូបភាព cover

ខណៈមុខងារនេះស្ថិតនៅក្នុងដំណាក់កាលសាកល្បង ហើយមានតែអ្នកជំនាញប៉ុណ្ណោះ ដែលអាចស្វែងរកមុខងារបង្កប់មួយនេះ។ គេសង្ឃឹមថា មុខងារប្រែពណ៌ profile មួយនេះនឹងចាប់ផ្ដើមធ្លាក់ទៅដល់ដៃអ្នកប្រើប្រាស់ទូទៅ នៅប៉ុន្មានសប្ដាហ៍ទៀត។

ហ្វេសប៊ុកក៏ប្រហែលនឹងធ្វើឲ្យមុខងារមួយនេះ មានភាពប្រសើរឡើង មុនពេលឲ្យសាធារណជនបានប្រើប្រាស់។ ពួកយើងនឹងរង់ចាំមើលទាំងអស់គ្នាថា មុខងារមួយបានជួយបង្កើនសោភ័ណភាព profile របស់យើងបានដល់កម្រិតណា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T