តោះមកស្ដាប់អាយដល Laura Mom ប្រាប់ពីវិធីទិញ V19 ឲ្យចំណេញច្រើន និងដឹងពីរបៀប Pre-order! (មានវីដេអូ)

//s5.kh1.co/c1/c1cd607897a80f416687b58fb42a2f3ad1bbce5e.jpg
បច្ចេកវិទ្យា

 ០៥-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោកអ្នកដែលបានតាមដានទស្សនាការសម្ពោធ V19 នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កាលពីថ្ងៃទី០២ ខែឧសភា ប្រហែលជាបានដឹងហើយថា លោកអ្នកអាចដែលមានចិត្តស្រលាញ់ និងចង់បាន V19 អាចចាប់ផ្ដើមធ្វើការកម្មង់ទុកជាមុន ឫហៅថា Pre-Order នូវទូរស័ព្ទ V19 ដែលមានតម្លៃត្រឹមតែ ៣៦៩ដុល្លារ បានហើយ ហើយរយៈពេលនៃការកម្មង់ទុកជាមុននេះ មានចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែឧសភា តែប៉ុណ្ណោះ។លោកអ្នកដែលបានទស្សនាក៏ប្រហែលជាបានដឹងដែរថា អាយដល Laura Mom ពុំបានចូលរួមការសម្ពោធនោះឡើយ ដោយសារមូលហេតុសុខភាពផ្ទាល់ខ្លួន។ ទោះយ៉ាងណាអាយដលយើង បានផលិតវីដេអូមួយឡើង ដើម្បីជម្រាបជូនជាព័ត៌មានដល់បងប្អូន ដែលចង់ធ្វើការកុម្មង់ទុកជាមុន ឫ Pre-Order។ រង្វាន់សម្រាប់អ្នក Pre-Order មានដូចជា Bluetooth AirPod Bluetooth speaker និង Power Bank។

ភ្នំពេញ៖ លោកអ្នកដែលបានតាមដានទស្សនាការសម្ពោធ V19 នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កាលពីថ្ងៃទី០២ ខែឧសភា ប្រហែលជាបានដឹងហើយថា លោកអ្នកអាចដែលមានចិត្តស្រលាញ់ និងចង់បាន V19 អាចចាប់ផ្ដើមធ្វើការកម្មង់ទុកជាមុន ឫហៅថា Pre-Order នូវទូរស័ព្ទ V19 ដែលមានតម្លៃត្រឹមតែ ៣៦៩ដុល្លារ បានហើយ  ហើយរយៈពេលនៃការកម្មង់ទុកជាមុននេះ មានចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែឧសភា តែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
V19
V19

លោកអ្នកដែលបានទស្សនាក៏ប្រហែលជាបានដឹងដែរថា អាយដល Laura Mom ពុំបានចូលរួមការសម្ពោធនោះឡើយ ដោយសារមូលហេតុសុខភាពផ្ទាល់ខ្លួន។ ទោះយ៉ាងណាអាយដលយើង បានផលិតវីដេអូមួយឡើង ដើម្បីជម្រាបជូនជាព័ត៌មានដល់បងប្អូន ដែលចង់ធ្វើការកុម្មង់ទុកជាមុន ឫ Pre-Order។ រង្វាន់សម្រាប់អ្នក Pre-Order មានដូចជា Bluetooth AirPod Bluetooth speaker និង Power Bank

កាមេរ៉ាមុខរបស់ V19 ជាកាមេរ៉ាដែលពិសេសបំផុត សម្រាប់ការថតនាពេលរាត្រីកាល និងកន្លែងមានពន្លឺតិច។ កាមេរ៉ាខាងមុខនេះ មានទំហំដល់ទៅ 32MP និងអាចថត Super Wide Angle បានដល់ទៅ ១០៥ដឺក្រេ។ ហើយជាលើកដំបូងក្នុងចំណោមទូរស័ព្ទស្មាតហ្វូន កាមេរ៉ាថតវីដេអូខាងមុខរបស់ V19 អាចថតវីដេអូបានយ៉ាងមានលំនឹងមិនគួរឲ្យជឿ។ កាមេរ៉ាក្រោយ ៤ គ្រាប់ទំហំ ៤៨MP នឹងបើកជើងមេឃថ្មីសម្រាប់អ្នកចូលចិត្តថតរូប។ ក្រៅពីសមត្ថភាព និងបច្ចេកវិទ្យាពិសេសទាំងនេះ ក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងថា តម្រូវការមួយទៀតរបស់ប្រជាជនកម្ពុជាគឺ ថ្មធំ និងអាចសាកថ្មបានលឿន។ V19 ភ្ជាប់មកនូវជាមួយថ្មដែលមានទំហំធំ និងមានបច្ចេកវិទ្យាសាកថ្មបានលឿន គឺ FlashCharge 2.0 ៣៣​វ៉ាត់។ លក្ខណៈពិសេសៗជាលម្អិត មានដូចខាងក្រោមតទៅ៖

១. Super Night Selfie លែងខ្លាចពេលរាត្រីទៀតហើយ! ថតយករូបភាពស្រស់ស្អាតនៃរាត្រីកាល ដោយលែងមានកង្វល់ ព្រោះយើងប្រើប្រាស់ AI Night Selfie ដ៏ពិសេស និងសមីការ Face Beauty ថ្មី។ ចាប់តាំងពីជើងមេឃនៃទីក្រុងនាពេលរាត្រី រហូតដល់តារានាពេលរាត្រីនៅជនបទ សែលហ្វីថតជាមួយ V19 នឹងផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ដែលមានម្ដងក្នុងមួយជីវិត។

២. 32MP កាមេរ៉ាមុខភ្លោះ ថតសែលហ្វីបានល្អឥតខ្ចោះ ៖ ផ្ដល់ជូននូវ កាមេរ៉ាចំបង 32MP និង កាមេរ៉ា super wide-angle ដល់ទៅ 8MP។ សែលហ្វីជាមួយនឹង Super Wide-Angle មានមុំថតដល់ទៅ ១០៥ដឺក្រេ ផ្ដល់ជូនលោកអ្នកនូវសែលហ្វីដែលធំជាងទូរស័ព្ទណាទាំងអស់។ យើងប្រើប្រាស់បច្ចេកវិទ្យាពិសេស ដែលនឹងពង្រីកមុំថតរបស់លោកអ្នកពេលកំពុងថតសែលហ្វី បានដល់ទៅ ២៥.៦ដឺក្រេបន្ថែម ដែលមានតែកាមេរ៉ាអាជីពមួយចំនួនប៉ុណ្ណោះអាចធ្វើបាន។ យើងប្រើប្រាស់សមីការ AI ពិសេស ដែលនឹងជួយកែលម្អរូបភាពរបស់លោកអ្នក កុំឲ្យកោង ធ្វើឲ្យរូបភាពដែលថតចេញមក រាបស្មើ ស្រស់ស្អាតបំផុត។

៣. ថតវីដេអូជាមួយកាមេរ៉ាមុខ មានលំនឹងឥតខ្ចោះ ជំនាន់ថ្មីនៃលំនឹងវីដេអូសែលហ្វី ៖ នេះជាបច្ចេកវិទ្យាថ្មីដែលយើងអាចផ្ដល់ជូនលោកអ្នក។ ទូរស័ព្ទផ្សេងមានលំនឹងវីដេអូសម្រាប់កាមេរ៉ាក្រោយ តែសម្រាប់ V19 វិញ យើងផ្ដល់ជូននូវលំនឹងវីដេអូដ៏ឥតខ្ចោះ សម្រាប់កាមេរ៉ាងសែលហ្វីផងដែរ។ បច្ចេកវិទ្យា gyroscope របស់យើងនឹងលេបយករំញ័រទាំងឡាយដែលកើតមាន ខណៈដែលបច្ចេកវិទ្យា EIS ជាអ្នកកែលម្អរូបភាពឲ្យមានភាពស្មើគ្នា។

៤. Super Night Portrait រូបភាពច្បាស់នៅពេលរាត្រី ៖ V19 ផ្ដល់នូវបច្ចេកវិទ្យា AI ដែលនឹងជួយកែលម្អរូបភាពពេលយប់របស់លោកអ្នកឲ្យច្បាស់ និងមានពន្លឺគ្រប់គ្រាន់។ នេះអាចទៅរួច ដោយសារយើងប្រើនូវបច្ចេកវិទ្យាពិសេសមួយ ដែលចាប់យករូបភាពមានពន្លឺផ្សេងៗគ្នា ហើយយកមកបញ្ចូលជារូបភាពចុងក្រោយតែមួយ ដូច្នេះហើយទើបរូបភាពដែលចាប់ដោយ V19 មានលក្ខណៈច្បាស់ជាងគេ ។ នៅពេលកាមេរ៉ាផ្សេងខ្លាចពេលយប់ V19 នឹងចែងចាំងជានិច្ចនាពេលរាត្រី។ 

V19
V19

៥. 48 MP AI Quad Camera ថតរូបដូចកាមេរ៉ាអាជីពគ្រប់ប៉ុស្ដិ៍ ៖ ជាមួយកាមេរ៉ាទំហំដល់ទៅ 48MP និង 8 MP សម្រាប់ Super Wide Angle គ្រប់ខណៈ គ្រប់រូបភាព ដែលលោកអ្នកចាប់យកទាំងអស់ នឹងក្លាយជាអនុស្សាវរីយ៍ល្អឥតខ្ចោះ ពោរពេញដោយសោភ័ណភាព ប្រៀបបានដូចពេលលោកអ្នកថតជាមួយកាមេរ៉ាអាជីពពិតៗ។ មាន v19 ក្នុងដៃ លោកអ្នកមិនត្រូវការកាមេរ៉ាអាជីពទៀតឡើយ។

៦. vivo FlashCharge 2.0 & 4500 mAhV19 ប្រើបច្ចេកវិទ្យាសាកថ្មលឿន រហូតដល់ 33W ដែលអាចសាកថ្មបាន ២០ភាគរយ ដល់ ៥៤ភាគរយ ក្នុងរយៈពេលតែ៣០នាទីប៉ុណ្ណោះ។ ថ្មធំរហូតដល់ទៅ 4500mAh អាចឲ្យលោកអ្នកប្រើប្រាស់បានជាច្រើនថ្ងៃ ដោយពុំបាច់សាក។

៧. Super AMOLED Ultra O Screen ៖ បើលោកអ្នកបើកប្រអប់ ឃើញ V19 ដំបូង លោកអ្នកនឹងបានឃើញអេក្រង់ទំហំដល់ទៅ 6.44អ៊ីង ប្រើប្រាស់បច្ចេកវិទ្យា Super AMOLED FHD+ ទំលុះអេក្រង់ ដែលជាបច្ចេកវិទ្យា E3 OLED ចុងក្រោយបំផុត។ ពណ៌ និងរូបភាពនានាធានាថា នឹងមានភាពរស់រវើក ម៉ត់ និងពិស្ដារ  ដោយសារយើងប្រើប្រាស់បច្ចេកវិទ្យា100% DCI-P3 ។ ពន្លឺអេក្រង់នឹងផ្លាស់ប្ដូរទៅតាមបរិស្ថានដែលលោកអ្នកឋិតនៅ ជៀសវាងពន្លឺភ្លឺពេក ឫខ្សោយពេក។ អ្វីដែលយើងបានគិតដល់ទៀតនោះ គឺយើងបានទិញយកមកប្រើប្រាស់នូវបច្ចេកវិទ្យា TÜV Rheinland Eye Comfort ដែលនឹងច្រោះចេញកាំរស្មីពណ៌ខៀវ ដែលនឹងនាំឲ្យខូចភ្នែក រហូតដល់ទៅជាង ៤២ភាគរយ ច្រើនជាងទូរស័ព្ទផ្សេងដែលប្រើតែបច្ចេកវិទ្យា E2 OLED។ ឈប់អស់កង្វល់នៅពេលបើកពន្លឺតិចៗ ព្រោះយើងមានបច្ចេកវិទ្យា Anti-Flicker ដែលធានាបានថា លោកអ្នកប្រើប្រាស់ពន្លឺតិច ដើម្បីទស្សនា តែនឹងមិនខូចភ្នែកឡើយ។

៨. រចនាដើម្បីសម្រេចភាពល្អឥតខ្ចោះ ៖ V19 ជាទូរស័ព្ទដែលរចនាឡើង មិនធំពេក មិនតូចពេក។ រចនាឡើងដើម្បីសន្សំសំចៃលំហដែលមាន មានរាង 3D កោងល្វត់ល្វន់ V19 ផ្ដល់ជូនលោកអ្នកនូវចំនីចក្ខុពិសេសមួយ ដោយសារទូរស័ព្ទនេះ រចនាឡើងពីថ្មកែវពិសេសមួយប្រភេទ ដែលយើងខិតខំស្វែងរកយកមកផលិត។ ចាប់យកចំនីចក្ខុពិសេសនេះ ជាមួយជម្រើសពណ៌ ២ ដែលយើងសូមផ្ដល់ជូនលោកអ្នក គឺពណ៌ខ្មៅឆ្លុះ និងពណ៌ប្រាក់រលោង។

៩. Selfie Soft Light Band បំភ្លឺសម្រស់របស់លោកអ្នក ៖ ធ្វើឲ្យរូបភាពលោកអ្នកថតចេញមក ស្អាតដូចរូបភាពថតនៅក្នុងស្ទូឌីយោពិតៗ។ មាន Live Preview ពេលកំពុងថត។

១០. Art Portrait Video ក្លាយជា vlogger សម័យទំនើប ៖ ក្លាយជា vlogger សម័យទំនើប ដោយសារការប្រើប្រាស់នូវបច្ចេកវិទ្យា Art Video របស់យើង ដែលជួយផ្ដាច់រូបភាពខាងមុខ ចេញពីរូបភាពខាងក្រោយ ធ្វើឲ្យការដាក់ Effect សម្រាប់វីដេអូមានការងាយស្រួល។

កម្មវិធីសម្ពោធ V19
កម្មវិធីសម្ពោធ V19

១១. ធ្វើឲ្យរូបថតរបស់អ្នកក្លាយជាផ្ទាំងគំនូរមួយផ្ទាំង ៖ ឥឡូវនេះ បំណងប្រាថ្នារបស់អ្នកបានសម្រេចហើយ យើងផ្ដល់ជូនលោកអ្នកនូវ Filter និង Effect ដែលជួយឲ្យលោកអ្នក កែសម្រស់នៃរូបភាពឲ្យកាន់តែល្អឡើង និងងាយស្រួល ។

១២. Ultra Stable Video វីដេអូដែលមានលំនឹងបំផុតលើពិភពលោក ៖ វីដេអូដែលថតជាមួយ V19 នឹងប្រើប្រាស់នូវបច្ចេកវិទ្យា EIS ដែលនឹងជួយធ្វើឲ្យរូបភាព ដែលលោកអ្នកថតនៅខាងក្រៅផ្ទះ មានលក្ខណៈនឹង ស្មើ ដែលនេះពុំទាន់មានកាមេរ៉ាផ្សេងណាអាចធ្វើបានឡើយ។

១៣. Qualcomm Snapdragon 712, 8 GB + 128 GB ៖ ល្បឿនលឿនដល់ទៅ 8GB មានបន្ទុកធំដល់ទៅ 128GB និងប្រើប្រាស់ឆីប Qualcomm Snapdragon octa-core 712 processor. លោកអ្នកអស់កង្វល់ និងបញ្ហាទូរសព្ទដៃយឺតទៀតហើយ។

១៤. Copper Tube Liquid Cooling ៖ យើងប្រើប្រាស់ខ្សែទង់ដែង ដើម្បីបញ្ជូនកំដៅចេញពីខាងក្នុងទូរស័ព្ទបានលឿនបំផុត។ មិនតែខ្សែទង់ដែងពិសេសនេះទេ កម្ដៅត្រូវបាននាំចេញដោយឧស្ម័ន និងសន្ទនីយ៍ពិសេស ដែលមានមុខងារនាំយកកម្ដៅចេញពីក្នុងទូរស័ព្ទ បានលឿនជាទីបំផុត។ បច្ចេកវិទ្យានេះនាំអោយ CPU របស់ V19 មិនងាយខូច និងប្រើប្រាស់បានយូរ ធានាបាននូវនិរន្តភាព។

១៥. AI Video FiltersV19 ប្រើសមីការពិសេស ដែលអាចមើលដឹងថា តើរូបភាពណានៅខាងមុខ រូបភាពណានៅខាងក្រោយ ហើយអាចផ្តាច់រូបភាពទាំងពីរនេះ ចេញពីគ្នាបានដោយស្វ័យប្រវត្តិ។ នេះមានន័យថា លោកអ្នកអាចប្រើ Filter ផ្សេងៗ ទៅលើរូបភាពខាងមុខ និងរូបភាពខាងក្រោយដាច់ដោយឡែកពីគ្នាបាន។

១៦. AI កាត់តវីដេអូ ៖ លោកអ្នកអាចកាត់តវីដេអូបាន ដោយចុចលើប៊ូតុង AI តែមួយប៉ុណ្ណោះ។ បង្កើតភាពយន្តខ្នាតធំមួយ ដោយខ្លួនឯងក្នុងទូរស័ព្ទ V19

១៧. AI Image MattingV19 អាចកាត់ផ្តាច់ រូបភាពខាងមុខ និងខាងក្រោយ ដូចលោកអ្នកប្រើកម្មវិធីកាត់តរូបភាពដទៃ ដូចជា Photoshop

១៨. Jovi Smart Scene - Screen Time​ ៖ បច្ចេកវិទ្យា Jovi របស់យើង នឹងជួយលោកអ្នកថែរក្សាភ្នែក និងសុខភាពទូទៅ ដោយធ្វើការកត់ត្រា និងគ្រប់គ្រងនូវទិន្នន័យប្រចាំថ្ងៃរបស់លោកអ្នក ពិសេសជួយផ្ដល់ដំបូន្មានអំពីការប្រើប្រាស់ទូរសព្ទរបស់លោកអ្នក ជៀសវាងការប្រើប្រាស់យូរពេកនាំឲ្យខូចសុខភាព។

១៩. បំបាត់សម្លេងរំខានពេលធ្វើវីដេអូខល ៖ សម្លេងរំខាននៅពេលលោកអ្នកធ្វើការខលតាមរយៈវីដេអូ លែងជាបញ្ហាទៀតហើយ​ ប្រសិនបើលោកអ្នកជ្រើសរើសយក V19។ បច្ចេកវិទ្យាតាមដានសម្លេងរបស់ V19 នឹងលុបរាល់សម្លេងរំខាន ក្រៅពីសម្លេងរបស់លោកអ្នកផ្ទាល់។ ដៃគូសន្ទនារបស់លោកអ្នក នឹងឮតែសម្លេងរបស់លោកអ្នកតែប៉ុណ្ណោះ  ដែលនេះធ្វើឲ្យការសន្ទនាកាន់តែស្និទ្ធស្នាល និងរស់រវើកជាងពេលណាទាំងអស់ គ្រប់ទីកន្លែង។

២០. Multi-Turbo 3.0 ៖ V19 ប្រើប្រាស់បច្ចេកវិទ្យា Art++ Turbo ដើម្បីឲ្យកម្មវិធីដែលលោកអ្នកជ្រើសរើស ដើរលឿនជាទីបំផុត។ Game Turbo ជាបច្ចេកវិទ្យាដែលបង្កើតឡើង ដើម្បីឲ្យអេក្រង់ពេលលេងហ្គេមរបស់លោកអ្នក ដើរកាន់តែលឿនជាងមុន និងប្រតិកម្មរហ័សជាងមុន។ ល្បឿនពេលលេងហ្គេមអាចនឹងកើនឡើងដល់ ៧៣.០៥ភាគរយ ធៀបនឹងទូរស័ព្ទដទៃ ។

២១. Ultra Game ModeUltra Game Mode របស់ V19 មាន Function ពិសេសៗដូចជា Fast Screen Capture និង Screen RecordingFunction ដែលលោកអ្នកតែងតែរីករាយជាមួយ ដូចជា Game Vibration Voice Changer និង Killer Countdown នឹងត្រឡប់មកវិញ ហើយកាន់តែល្អជាងមុន៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T