កណ្ដាល ៖ ជនរងគ្រោះ ជិត ៣០នាក់ ភាគច្រើនជាចាស់ៗ បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដ កូរ៉េ ១គ្រឿង ដែលបានកើតឡើង នៅ វេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៣ នេះ ស្ថិតនៅលើ កំណាត់ផ្លូវជាតិលេខ ១ ក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ខណៈដែល ជនរងគ្រោះទាំងអស់ កំពុងធ្វើដំណើរត្រឡប់មកពី ការបងប្អូន នៅខេត្តស្វាយរៀង ។

នាយផ្នែកនគរបាល ចរាចរណ៍ស្រុក កៀនស្វាយ ខេត្ដកណ្ដាល លោក រ៉ា បាន ថ្លែងឱ្យដឹងថា ពិតជាមានគ្រោះថ្នាក់ចរាចរ ក្រឡាប់រថយន្ដកូរ៉េ ពិតប្រាកដមែន ប៉ុន្ដែ មិនទាន់ដឹងពីចំនួន អ្នករងរបួសនៅឡើយ ទេ ដោយសារតែនៅពេលនេះ កម្លាំងនគរ បាលចរាចររបស់លោក បាន ធ្វើដំណើរទៅជួយអន្ដរាគមន៍ នៅកន្លែងកើត ហេតុ ។

បើតាមមន្ដ្រីនគរបាលចរាចររូប នេះ គ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយ ខ្លួនឯង គឺបានកើតឡើង នៅពេលដែលជន រងគ្រោះ ភាគច្រើនជាមនុស្សចាស់ កំពុងត្រឡប់មកពីការបងប្អូន នៅខេត្តស្វាយរៀង ឆ្ពោះត្រឡប់មកស្រុកំណើតនៅស្រុកកណ្តាលស្ទឹង ដែលមានអ្នកបើករថយន្ត ឈ្មោះ ហ៊ូរ៉ា អាយុជាង៤០ឆ្នាំ រស់នៅភូមិកន្ទោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ខណៈរថយន្តកំពុងធ្វើដំណើរ ស្រាប់តែដល់ចំណុចកើតហេតុ ក៏ជួបម៉ូតូមួយគ្រឿង បត់ឆ្លងផ្លូវ ហើយរថយន្តបូងចង្កូច ក៏ក្រឡាប់តែម្តង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]