ផ្ទៃមុខ គឺជាកន្លែងទីមួយដែលយើងចាប់អារម្មណ៍មុខគេ នៅពេលមើលទៅអ្នកណាម្នាក់ ហើយវាក៏សំខាន់ចំពោះស្រីៗគ្រប់រូបដែលមានចង់មានផ្ទៃមុខម៉ត់រលោង តែប្រសិនមុខមានមុន រន្ធញើសធំៗ អាចធ្វើឲ្យបាត់បង់ទំនុកចិត្តបានលឿនបំផុត ដូចនេះរូបមន្តធម្មជាតិទាំងប៉ុន្មានខាងក្រោមនេះ នឹងជួយបំបាត់រន្ធញើសធំៗ និងជួយស្តារទំនុកចិត្តឡើងវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ប្រទាលកន្ទុយក្រពើ៖ រូបមន្តនេះត្រូវបានចែករំលែកដោយ កញ្ញា ឆឹង ច័ន្ទមុន្នីរស្មី ជាម៉ូដែលម្នាក់ឲ្យដឹងថា រូបមន្តធម្មជាតិស្រួលបំផុតដែលឲ្យស្បែកមុខស្អាតនោះគឺ ប្រទាលកន្ទុយក្រពើ។ វាជួយបង្រួមរន្ធញើស សម្អាត និងកម្ចាត់ជាតិប្រេង ធូលីចេញពីរន្ធញើសបានស្អាត។ សម្រាប់រូបមន្តនេះយើងត្រូវ៖
- លាបជែលប្រទាលកន្ទុយក្រពើទៅលើរន្ធញើស រួចម៉ាស្សារយៈពេល៣- ៥នាទី
- ទុកវាចោលរយៈពេល ១០នាទី រួចលាងទឹកចេញជាការស្រេច។ ដើម្បីទទួលបានលទ្ធផលល្អ គួរអនុវត្តវិធីនេះជារៀងរាល់ថ្ងៃ។
២. ស៊ុតស៖ ស៊ុតសជួយបន្តឹងស្បែកមុខ និងជួយបង្រួមរន្ធញើសធំៗបាន។ ម៉ាស់មុខស៊ុតសនេះ ជារូបមន្តល្អបំផុតសម្រាប់បង្រួមរន្ធញើសចំហរ ហើយវាអាចព្យាបាលមុនមួយចំនួនបានទៀតផង។ អ្វីដែលយើងត្រូវធ្វើគឺ៖
- យកស៊ុតសលាយជាមួយ ទឹកក្រូចឆ្មារ និង Oatmeal ឲ្យសព្វ
- លាបល្បាយនោះនៅលើមុខ ហើយទុកចោលរយៈពេល៣០នាទី
- លាងទឹកចេញជាមួយទឹកត្រជាក់។ លាបល្បាយនេះ ២ដង/សប្តាហ៍ ដើម្បីទទួលបានស្បែកស្អាត។
៣. ផ្លែល្ហុងទុំ៖ កញ្ញា ឆឹង ច័ន្ទមុន្នីរស្មី ក៏បានណែនាំពីរូបមន្តងាយៗមួយទៀតដើម្បី ស្បែកមុខស្អាត គឺប្រើផ្លែល្ហុង។ អត្ថប្រយោជន៍របស់វា គឺជួយបន្តឹងស្បែកមុខ កម្ចាត់ធូលីចេញពីរន្ធញើស ធ្វើឲ្យស្បែកភ្លឺរលោង។ រូបមន្តនេះយើងត្រូវ៖- កិនល្ហុងឲ្យម៉ដ្ត រួចលាបវាទៅផ្ទៃមុខ
- ទុកចោលរយៈពេល២០នាទី មុននឹងលាងចេញជាមួយទឹកស្អាត។ ធ្វើវិធីនេះ រៀងរាល់២ថ្ងៃម្តង ដើម្បីបានលទ្ធផលល្អទាន់ចិត្ត។
៤. សំបកចេក៖ ក្បួននេះ និស្សិតសកលវិទ្យាល័យបញ្ញាសាស្រ្តមិនបញ្ចេញឈ្មោះម្នាក់បានឲ្យដឹងថា សារធាតុប្រឆាំងអុកស៊ីតកម្ម lutein ដែលមាននៅក្នុងសំបកចេក រូមជាមួយប៉ូតាស្យូមរ៉ែ ជួយឲ្យព្យាបាល និងធ្វើឲ្យស្បែកមានភាពស្រស់ថ្លាឡើងវិញ។ សម្រាប់វិធីងាយៗនេះ យើងគ្រាន់តែ៖
- ជូតផ្ទៃខាងក្នុងរបស់សំបកចេក ថ្នមៗទៅលើផ្ទៃមុខ រយៈពេល១០-១៥នាទី
- រួចលាងទឹកចេញជាការស្រេច។ ដើម្បីបានមុខស្អាត អនុវត្តវិធីនេះ ៣ដង/សប្តាហ៍។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet