បទថ្មី «Corona Go» របស់ដេវីត និង​បូព្រឹក្ស មានន័យចាក់ដោត (មានវីដេអូ)

//s5.kh1.co/3f/3f72bd893555065feb090029da7544d1f7e304ec.jpg
តារា & កម្សាន្ដ

 ០៥-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីល្ងាចថ្ងៃទី ៤ ខែ ឧសភា ម្សិលមិញនេះ តារាចម្រៀងពូកែខាងរ៉េប ជីដេវីត បានរួមដៃគ្នាជាមួយគូស្នេហ៍ ទេព បូព្រឹក្ស ចេញបទចម្រៀងថ្មីមួយបទក្ដៅៗ ដែលមានចំណងជើងថា "CORONA GO " ដែលនេះ ទាំង បទភ្លេងក៏ឡូយខ្លាំង ពិសេស អត្ថន័យវិញ គឺពិតជាមានន័យចាក់ដោត។

ភ្នំពេញ៖ បន្ទាប់ពីខានចេញបទចម្រៀងជាមួយគ្នាមួយរយៈ កាលពីល្ងាចថ្ងៃទី ៤ ខែ ឧសភា ម្សិលមិញនេះ តារាចម្រៀងពូកែខាងរ៉េប ងួន ចាន់ដេវីដ (ជីដេវីត) បានរួមដៃគ្នាជាមួយគូស្នេហ៍ ទេព បូព្រឹក្ស ចេញបទចម្រៀងថ្មីមួយបទក្ដៅៗ ដែលមានចំណងជើងថា  "CORONA GO " ដែលនេះ ទាំង បទភ្លេងក៏ឡូយខ្លាំង ពិសេស អត្ថន័យវិញ គឺពិតជាមានន័យចាក់ដោត សម្រាប់សកម្មភាព ដែលកំពុងមានក្នុងសង្គមបច្ចុប្បន្នផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តាមរយៈអត្ថន័យនៅក្នុងបទចម្រៀងមួយបទនេះ គឺចង់មានន័យអប់រំ និងក្រើនរំឭកដល់ប្រជាជនយើងមួយចំនួន កុំឲ្យភ្លេចខ្លួនក្នុងការថែរក្សាអនាម័យផ្ទាល់ខ្លួន និងការពារឲ្យបានប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺឆ្លង Covid-19 បើទោះបីជាពេលបច្ចុប្បន្ន ប្រទេសរបស់យើងមានចំនួនអ្នកព្យាបាលជាដាច់ច្រើនយ៉ាងណាក៏ដោយ។

ក្នុងនោះផងដែរ បទចម្រៀងថ្មីរបស់តារាចម្រៀង២រូបនេះ យើងឃើញថា ក៏មានការគាំទ្រច្រើន ពីបណ្ដាហ្វេនៗ ដោយបានចុចចូលចិត្ត ក៏ដូចជាចែករំលែក និងចូលទស្សនាជាច្រើនផងដែរ ត្រឹមរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ៕

បើចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ជីដេវីត
ជីដេវីត
ជីដេវីត
ជីដេវីត
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ជីដេវីត &ទេព បូព្រឹក្ស
ជីដេវីត &ទេព បូព្រឹក្ស
ជីដេវីត &ទេព បូព្រឹក្ស
ជីដេវីត &ទេព បូព្រឹក្ស
ជីដេវីត &ទេព បូព្រឹក្ស ក្នុងបទថ្មី
ទេព បូព្រឹក្សងួន ចាន់ដេវីត
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T