រកឯណាបាន! បងប្អូនពីរនាក់នេះ សុខចិត្ដលក់ដីតម្លៃខ្ទង់ម៉ឺនដុល្លារ ជួយដល់ប្រជាជនជាង៣០០០គ្រួសារ កំឡុងពេល COVID-19 រាតត្បាត (មានវីដេអូ)

//s5.kh1.co/84/842a89ac36578295ecac5b0401769702973ddfbc.png
សង្គម

 ០៥-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បងប្អូនពីរនាក់នេះ សុខចិត្ដលក់ដីតម្លៃខ្ទង់ម៉ឺនដុល្លារ ជួយដល់ប្រជាជនជាង៣០០០គ្រួសារ កំឡុងពេល COVID-19 រាតត្បាត

ឥណ្ឌា៖ ជាការពិតណាស់ ប្រទេសឥណ្ឌាក៏មិនខុសអីទៅនឹងប្រទេសផ្សេងៗទៀតនៅលើពិភពលោកនេះដែរ ពោលគឺប្រទេសដែលមានចំនួនប្រជាជនច្រើនលំដាប់ទីពីរមួយនេះ ក៏កំពុងស្ថិតក្នុងស្ថានភាពអាសន្ន(បិទប្រទេស)ផងដែរ។ កត្តានេះ បានធ្វើឲ្យប្រជាជនឥណ្ឌាមិនអាចចេញទៅប្រកប.របរបានឡើយ ដែលនាំឲ្យពួកគេជួបប្រទះនឹងផលលំបាកជាច្រើន ហើយជាពិសេសនោះ គឺកង្វះខាតស្បៀងអាហារតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ ទន្ទឹមនឹងកង្វះខាតទាំងនេះ ក៏មានសប្បុរសជនមួយចំនួន សុខចិត្ដបរិច្ចាគទ្រព្យ​សម្បត្តិ ក៏ដូចជាប្រាក់កាសផ្ទាល់ខ្លួន ដើម្បីជួយដល់ប្រជាជនក្នុងសហគមផងដែរ។ ជាក់ស្ដែង កន្លងទៅថ្មីៗនេះ បងប្អូនប្រុសជាជនជាតិឥណ្ឌាពីររូប បានសាងភាពភ្ញាក់ផ្អើលមួយ ដោយពួកគេសុខចិត្ដដាក់លក់ដីផ្ទាល់ខ្លួន ដើម្បីជួយដល់ប្រជាជនដែលកំពុងខ្វះខាត កំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត។

លោក Tajammul Pasha អាយុ ៤០ឆ្នាំនិងប្អូនប្រុស លោក Muzammil Pasha អាយុ ៣២ឆ្នាំ បានសម្រេចចិត្ដលក់ដីមួយកន្លែង ក្នុងតម្លៃ២,៥០០,០០០រ៉ូពី (ប្រមាណ៣៣,០០០ដុល្លារអាមេរិក) ដើម្បីយកប្រាក់ទាំងនោះ ទៅទិញស្បៀងអាហារ ដែលមានដូចជា អង្ករ ម្សៅ ប្រេង ស្ករ និងរបស់ចាំបាច់ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដូចជា ម៉ាស់ និងទឹកលាងដៃជាដើម។ លើសពីនេះទៅទៀត ពួកគេថែមទាំងរៀបចំតង់ ដើម្បីធ្វើជាផ្ទះបាយសម្រាប់សហគមទៀតផង។ ហើយរហូតមកទល់នឹងពេលនេះ មានប្រជាជនជាង ៣០០០គ្រួសារហើយ ដែលទទួលបានអំណោយ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

បងប្អូនប្រុសទាំងពីរ
បងប្អូនប្រុសទាំងពីរ
សកម្មភាពច្រកស្បៀងអាហារ
សកម្មភាពច្រកស្បៀងអាហារ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T