មកស្គាល់ពីប្រវត្តិខ្លះៗ នៃទេវរូប Zeus របស់ក្រិកបុរាណ!

//s5.kh1.co/86/862b0d853f945bae28380094b514dcbbbcfbda04.jpg
យល់ដឹង

 ០៥-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មកស្គាល់ពីប្រវត្តិខ្លះៗ នៃអាទិទេព Zeus របស់ក្រិកបុរាណ

ក្រិក៖ ទេវរូប​ Zeus គឺជាទេវរូបមួយអង្គដែលគង់លើបល្ល័ងពណ៌មាស​ ស្ថិតនៅខាងលិចក្រុងអាថែន។​ ទេវរូបអង្គនេះ ត្រូវបានជនជាតិរ៉ូមុំាងហៅថា ជូពីទ័រ ចំណែកជនជាតិក្រិក ហៅថា Zeus ដែលមានអនុភាពអស្ចារ្យអាចគ្រប់គ្រងលើអាទិទេពទាំងពួង​បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទេវរូបអង្គនេះសាងសង់ឡើងនៅឆ្នាំ ៤៣២ មុន គ ស ដោយស្ថាបត្យករ ហ្វុីឌីអាស ដែលជាអ្នកសាង ព្រះវិហារ ផាថេណន នៃក្រុងអាថែន និងពហុកីឡដ្ឋានអូឡាំំពិកផងដែរ។ ទេវរូប Zeus នេះធ្វើឡើងពីភ្លុកដំរី លម្អដោយសន្លឹកមាស ស្រោបពីលើឈើ ដែលមានកម្ពស់ដល់ទៅ ១២ម៉ែត្រផងដែរ។

គ្រឿងប្រដាប់ប្រដាទាំងនេះគឺធ្វើឡើងពីមាស និងកែវមណី ចំណែកនៅព្រហស្ថស្ដាំរបស់ទ្រង់មានកាន់រូបតំណាងជ័យជម្នះធ្វើអំពីមាស និង​ព្រះហស្ថខាងឆ្វេងមានកាន់ដំបងមួយ។​​ លុះដល់ឆ្នាំ ៩៦៩ មានការរញ្ជួយផែនដីកើតឡើង ទើបបណ្ដាលឲ្យរូបចម្លាក់បាក់បែក និងត្រូវបានគេដឹងថា ទេវរូបនេះគេយកទៅកាន់ប្រទេសទួរគីផងដែរ។

បច្ចុប្បន្ននៅសល់តែរូបគំនូរកាក់មាស រួមនឹងការនិទានរៀបរាប់តៗគ្នាប៉ុណ្ណោះ ដែលបង្ហាញពីភាព អស្ចារ្យនៃទេវរូបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

 ទេវរូប​ Zeus
 ទេវរូប​ Zeus
 ទេវរូប​ Zeus
 ទេវរូប​ Zeus
 ទេវរូប​ Zeus
 ទេវរូប​ Zeus
 ទេវរូប​ Zeus
 ទេវរូប​ Zeus
 ទេវរូប​ Zeus
 ទេវរូប​ Zeus
KuyChandara
Dara (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T