លោក Steve Ludwin អាយុ ៤២ឆ្នាំ ជាអ្នក ដែលស្រលាញ់ចូលចិត្ត សត្វពស់ តាំងពីតូចមក រស់នៅរដ្ឋកាលីហ័រញ៉ា សហរដ្ឋអាមេរិក ត្រូវបានដឹងថា ជាមនុស្សដែលតែងតែចាក់ពិសពស់ ចូលទៅក្នុង សសៃឈាម របស់ខ្លួន ជាប្រចាំ។

មនុស្សជាច្រើននៅជុំវិញពិភពលោក បានរងគ្រោះថ្នាក់ ដោយសារតែសត្វពស់ខាំ ជារៀងរាល់ឆ្នាំ ប៉ុន្តែសំរាប់លោក Steve Ludwin ដូចជាគ្មានភាពភ័យខ្លាច អ្វីបន្តិចឡើយ។ អស់រយៈពេល ២៣ឆ្នាំ មកហើយ ជារៀងរាល់សប្តាហ៍ គាត់តែងតែចាក់បញ្ចូលពិសពស់ ដែលបានមកពីពស់កាចសាហាវ ចំនួន ២៨ក្បាល ដែលគាត់ចិញ្ចឹមនោះ ចូលទៅក្នុង សសៃឈាមរបស់គាត់ ហើយគាត់ជឿថា នៅថ្ងៃណាមួយ គាត់មិនត្រឹមតែអាចស៊ាំ ទៅនឹងពិសពស់ប៉ុណ្ណោះទេ ហើយថែមទាំង ស៊ាំនឹងមេរោគផ្សេងៗ ទៀតផង។

សូមទស្សនាវីឌីអូខាងក្រោម៖




តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]