ជារៀងរាល់ថ្ងៃអ្នកឆ្នៃម៉ូតតែងតែ រិះរកនូវគន្លឹះ ក៏ដូចជាវិធីសាស្រ្តក្នុងការ ឆ្នៃម៉ូតដើម្បីធ្វើអោយ ទស្សនិកជន​ មើលហើយជាប់ចិត្តងាកចេញពុំបាន។ ក៏ដូចជាអ្នកឆ្នៃម៉ូតនៅប្រទេសចិនដែរ ដោយសារតែលោកបានឃើញ តារាបង្ហាញម៉ូត Larissa Riquelme យកទូរស័ព្ទមកដាក់នៅចន្លោះដើម្បីទ្រូង គួរអោយចាប់អារម្មណ៍ លោកក៏មានគំនិត អោយតារាបង្ហាញម៉ូតរបស់គាត់ធ្វើតាមដែរ។ នៅថ្ងៃបង្ហាញម៉ូត គេបានឃើញនារីដ៏ស្រស់ស្អាតជាង​ ៤០ នាក់ ប៉ុន្តែមានតែម្នាក់ប៉ុន្នោះដែលខុសគេ ដោយនាងបានទូរស័ព្ទដៃមួយគ្រឿងសៀត នៅចន្លោះដើមទ្រូងរបស់នាង ធ្វើអោយទស្សនិកជន មើលមិនដាក់ភ្នែកទាល់តែសោះ។ លោកបាននិយាយថា នេះមិនមែនជាគំនិត របស់លោកទាំងស្រុងទេ តាមពិតលោកបានឃើញតារាបង្ហាញម៉ូត Larissa Riquelme ដែលមានរហ័សនាមថា "រាជនីដើមទ្រូង" ប៉ុន្នោះ។

តារាបង្ហាញម៉ូត Larissa Riquelme ៖

ដោយ​ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការបង្ហាញម៉ូតមួយនេះ​ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]