ជារៀងរាល់ឆ្នាំ មានបុរសជប៉ុន ប្រហែល ៤០០០ នាក់ ត្រូវបានគេចាប់ពីបទលួចស្ទាប និងច្របាច់របស់ស្រីៗ ក្នុងកន្លែងសាធារណៈ។ បញ្ហានេះច្រើនកើតឡើងនៅពេល នារីក្មេងៗជិះរថភ្លើង ក្នុងពេលមានមនុស្សច្រើន។  ពួកអ្នកស្ទាប និងច្របាច់ ត្រូវបានគេអោយឈ្មោះថា ឆិះគិន Chikan ។ ពួកនោះចូលចិត្ត លួកចូលក្រោមសំពត់ស្រី ដែលពាក់ខ្លី ច្របាច់ពីខាងក្រោយ រឺចាប់ច្របាច់ដើមទ្រូងរបស់នារី ជានិស្សិត សិស្ស និងក្នុងវ័យជំទង់។ ក្នុងរថភ្លើងខ្លះ មានទូរថភ្លើងពិសេសសំរាប់តែនារីជិះ ក្នុងពេលម៉ោង ៥ រសៀល ដើម្បីការពារនារី ពីការស្ទាប និងច្របាច់។

បញ្ហានេះបណ្តាលអោយមាន ចាត់វិធានការយ៉ាងតឹងតែង ហើយបានចាប់បុរស ជាច្រើនពាន់នាក់រាល់ឆ្នាំ​​។ តែជាអកុសល បុរសក្នុងរថភ្លើងខ្លះបាន ក្លាយជាជនរងគ្រោះដោយបញ្ហានេះដែរ ព្រោះពួកគេបានត្រូវគេចោតប្រកាន់ច្រលមថាបាន លួចស្ទាបច្របាច់ នារី។ ដោយសារធុញទ្រាន់នឹងបញ្ហានេះ បុរសខ្លះនៅជប៉ុនបានសូមអោយមាន ទូរថភ្លើងសំរាប់បុរសដាច់ពីនារីដើម្បីជាសវាងបញ្ហាចោតប្រកាន់ច្រលំ។

ខាងក្រោមនេះបុរសម្នាក់ ត្រូវបានចាប់ពីបទស្ទាបនារីក្នុងសាធារណៈ​។

រៀបរាងដោយ Khmerload

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]