ខួបស្នេហា៨ឆ្នាំ Vicki និងស្វាមី បានត្រឹមធ្វើនៅផ្ទះ តែពោរពេញដោយសុភមង្គល

//s5.kh1.co/9d/9d08ffe082206c3734f7c354b0fcf90f779bc84c.jpg
តារា & កម្សាន្ដ

 ០៥-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីម្សិលមិញនេះ ជាគម្រប់ខួបអាពាហ៍ពិពាហ៍ ៨ឆ្នាំ ដោយ Vicki បានបង្ហោះរូបភាពយ៉ាងសាមញ្ញ ជាមួយស្វាមី ហើយខួបឆ្នាំនេះក៏មិនខុសពីឆ្លាំមុនៗឡើយ​ ដោយនាងទទួលបានបាច់ផ្កាពីស្វាមីទៀតផង។

ថៃ៖ ក្រោយរៀបការ រយៈពេល ៨ឆ្នាំមកនេះ ចំណងអាពាហ៍ពិពាហ៍រវាងតារាស្រី អ្នកនាង Vicki Sunisa និង លោក Chartayodom កាន់តែមានភាពផ្អែមល្ហែម មិនចាញ់គ្រាផ្ដើមស្នេហ៍ឡើយ។ ដោយ បច្ចុប្បន្ននេះ អ្នកទាំងពីរក៏មានកូនប្រុសម្នាក់ មានមុខមាត់ ឃ្យូត គួរឲ្យស្រលាញ់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបី Vicki Sunisa និង Chartayodom បានរៀបការបាន ៨ឆ្នាំមកហើយ ក៏ពិតមែន តែទាំងពីរ តែងតែបង្ហាញពី សកម្មភាពជាមួយកូនៗ យ៉ាងមានសុភមង្គល។ ជាពិសេស ក្ដីស្រលាញ់រវាង អ្នកទាំងពីរក៏កាន់តែស្អិតរមួត ក្នុងនោះដែរ Vicki និង Chartayodom តែងតែផ្ដល់ពេលវេលា ឲ្យគ្នាទៅវិញទៅមក ទោះបីរវល់ជាមួយនឹងការងារ យ៉ាងណាក៏ដោយ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ ជាគម្រប់ខួបអាពាហ៍ពិពាហ៍ ៨ឆ្នាំ ដោយ Vicki បានបង្ហោះរូបភាពយ៉ាងសាមញ្ញ ជាមួយស្វាមី ហើយខួបឆ្នាំនេះ ក៏មិនខុសពីឆ្លាំមុនៗឡើយ​ ដោយនាងទទួលបានបាច់ផ្កា ពីស្វាមីទៀតផង។ បើមើលតាមរូបភាព Vicki និង Chartayodom មិនបានរៀបចំពិធីអ្វីនោះទេ តែសកម្មភាពអ្នកទាំងពីរ បង្ហាញឲ្យឃើញថា ចំណងស្នេហ៍ពិតជារឹងមាំ និងស្រលាញ់គ្នាខ្លាំង គ្មានថ្ងៃប្រែប្រួលឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖​

Vicki Sunisa និង Chartayodom
Vicki Sunisa និង Chartayodom
Vicki Sunisa និង Chartayodom
Vicki Sunisa និង Chartayodom
Vicki Sunisa និង Chartayodom
Vicki Sunisa និង Chartayodom
Vicki Sunisa និង Chartayodom
Vicki Sunisa និង Chartayodom
Vicki Sunisa និង Chartayodom
Vicki Sunisa និង Chartayodom
Vicki Sunisa ជាមួយស្វាមី និង កូនប្រុស
Vicki Sunisa ជាមួយស្វាមី និង កូនប្រុស
Vicki Sunisa និង Chartayodom
Vicki Sunisa និង Chartayodom
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T