សត្វខ្លាដំបងមួយក្បាលនេះបានធ្វើឲ្យ ភ្ញៀវទេសចរជាច្រើនមានការភ្ញាក់ផ្អើល នឹងទង្វើរបស់វា។ វាចាប់បានក្ដាន់មួយក្បាល តែបែរជាមិនស៊ី។

យោងតាមប្រភពព័ត៌មាន dailymail បានឲ្យដឹងថា រូបភាពខាងក្រោមនេះបានយកមកពី សួនសត្វ Kruger អាហ្វ្រិកខាងត្បូង ដែលថតរូបដោយលោក Chad Cocking។ លោក Cocking បាននិយាយប្រាប់អ្នកការសែតថា ព្រឹតិ្តការណ៍នេះចំពោះសត្វក្ដាន់ផ្ទាល់ គឺរឿងមួយដ៏គួរឲ្យរន្ធត់ជាទីបំផុត នៅពេលដែលបានជូបជាមួយខ្លាដំបង សូម្បីតែគាត់ផ្ទាល់ក៏ភ័យជំនួសវាដែរ។ ក៏ប៉ុន្តែអ្វីដែលមិនអាចជឿនោះ នៅពេលដែលខ្លាចាប់បានក្ដាន់នោះហើយ បែរជាមិនស៊ី ថែមទាំងដេកអោបវាទៅវិញ។ ក៏ប៉ុន្តែក្ដីស្រលាញ់ដែលរាប់អានដូចជាមិត្តនេះ នៅមិនបានយូរ ខ្លាដំបងមួយនេះក៏បានចាប់ក្ដាន់ ដែលចាមិត្តរបស់វាស៊ីសំរាប់អាហារពេលល្ងាច។ សត្វខ្លាដំបងនេះមានឈ្មោះថា Nkateko ដែលមានន័យជាភាសាខ្មែរថា សំណាងល្អ។ មេរបស់វាបានស្លាប់ដោយសារតែដំបៅក្លាយ នៅត្រង់ត្រចៀក ដែលធ្វើឲ្យ Nkateko រស់នៅតែម្នាក់ឯង។

លោក Cocking បានប្រាប់បន្ថែមទៀតថា គាត់បានចូលទីក្នុងសួនសត្វ ជាមួយនឹងអ្នកនាំផ្លូវម្នាក់ ហើយពួកគាត់បានប្រទះឃើញសត្វ ខ្លាដំបង Nkateko ដែលមានអាយុទើបតែ ២២ខែ ចាប់បានកូនក្ដាន់មួយនៅនឹងមាត់របស់វា ហើយបានដាក់វាចុះឲ្យរត់ ទើបវាចាប់កូនក្ដាន់នោះមកវិញម្ដងទៀត។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ព្រឹតិ្តការណ៍ដ៏ចំលែកមួយនេះ?















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]