សព្វថ្ងៃគាត់ត្រូវបានគេស្គាល់ថា ជាវិចិត្រករកាហ្វេ ដ៏ល្បីម្នាក់ ដែលមានអ្នកតាមគាំទ្រជាច្រើន នៅលើបណ្តាញ ទំនាក់ទំនងសង្គម និង Tumblr បន្ទាប់ពីគាត់ បានបង្កើតស្នាដៃរួបគំនួរ នៅលើពពុះកាហ្វេ បានយ៉ាងស្រស់ស្អាត។ ដោយកាលពីឆ្នាំមុន លោក Mike Breach គាត់គ្រាន់តែជាអ្នកឆុងកាហ្វេម្នាក់ តាមសណ្ឋាគារ នៅក្នុងទីក្រុង ញ៊ូយ៉ក តែប៉ុណ្ណោះ។

រំលឹកដល់គ្រាដំបូង គាត់បានអផ្សុកជាខ្លាំង នៅកន្លែងធ្វើការរបស់ខ្លួន ដូចនេះហើយ គាត់ក៏បានយកឈើចាក់ធ្មេញ មកគូរលេង នៅលើពពុះកាហ្វេ ដើម្បីកំដអារម្មណ៍ ប៉ុន្តែព្រមជាមួយគ្នានោះដែរ គាត់បានដឹងថា ពពុះកាហ្វេ អាចយកមកគូរចេញជារូបរាង ផ្សេងៗបាន។ គាត់បានចាប់ផ្តើម ជាមួយនឹងការគូររូបណា ដែលងាយៗ ដូចជា រូបបេះដូង ជាដើម ហើយក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ទើបគាត់បន្តហ្វឹកហ្វាត់ គូររូបផ្សេងៗ ទៀតជាបន្តបន្ទាប់ ដែលជាហេតុនាំអោយ សមត្ថភាពរបស់គាត់ មានការរីកចំរើនជាលំដាប់តែម្តង រហូតអាចគូរ រូបដែលពិបាកៗ ជាពិសេស រូបគំនូរ នៃមុខមនុស្សតែម្តង ដែលទទួល បានការគាំទ្រ និង ចូលចិត្ត ជាខ្លាំង។

សូមទស្សនារូបភាព និង វីឌីអូខាងក្រោម៖






តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]