វ័យ៤០ឆ្នាំប្លាយហើយ ប៉ុន្តែសម្រស់ សាន់ឆាយ មិនប្រែបន្តិចសោះ

//s5.kh1.co/8d/8daedbc82766b259036da70078da21166e4b9cc2.jpg
តារា & កម្សាន្ដ

 ០៤-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ទោះបីជា ពេលវេលាកន្លងផុត១៩ឆ្នាំ ទៅហើយក្តី ក៏ប៉ុន្តែ វាមិនអាចទាញភាពក្មេងជាងវ័យ នៃសម្រស់ សាន់ឆាយ បានឡើយ ដោយបច្ចុប្បន្ននេះនាងមានវ័យ៤៣ឆ្នាំទៅហើយ រីឯសាច់មុខរបស់តារាស្រីរូបនេះ នៅតែម៉ត់ខៃ រាងរៅវិញ នៅស្រឡូនមិនខុសពីមុនឡើយ។

តៃវ៉ាន់៖ ទស្សិកជនភាគច្រើន ដែលធ្លាប់តាមដានទស្សនាខ្សែភាពយន្តភាគ ប្រាកដជាស្គាល់តួអង្គស្រីក្នុងរឿង «Meteor Garden (F4)» តារាសម្តែង​ នាង សាន់ ឆាយ ដែលមានឈ្មោះពិតគឺ Barbie Hsu ជាក់ជាមិនខាន ដែលជាតារាសម្តែងចិនតៃវ៉ាន់ដ៏ល្បីម្នាក់ ក្នុងចំណោមតារាល្បីៗជួរមុខឯទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាសម្តែងស្រីរូបនេះ ទទួលបានភាពល្បីល្បាញ ជាច្រើនឆ្នាំមកហើយ ជាពិសេសគឺ នៅពេលដែលនាងដើរតួសម្តែងជា តួអង្គស្រីនៅក្នុងរឿង  «Meteor Garden (F4)»  ដែលជាខ្សែភាពយន្តដំបូងបង្អស់ ដែលនាងបានឈានជើងចូលក្នុងវិស័យសិល្បៈ នៅក្នុងឆ្នាំ២០០១ ផងដែរ។

ដោយឡែក ទោះបី ពេលវេលាកន្លងផុត១៩ឆ្នាំ ទៅហើយក្តី ក៏ប៉ុន្តែ វាមិនអាចទាញភាពក្មេងជាងវ័យនៃសម្រស់ សាន់ ឆាយ បានឡើយ ដោយបច្ចុប្បន្ននេះ នាងមានវ័យ៤៣ឆ្នាំទៅហើយ រីឯសាច់មុខ របស់តារាស្រីរូបនេះ នៅតែម៉ត់ខៃ រាងរៅវិញ នៅស្រឡូន មិនខុសពីមុនឡើយ។

គួររម្លឹកថា តារាស្រីរូបនេះ បានចូលរោងការនៅក្នុងឆ្នាំ២០១០ ជាមួយនឹង អ្នកជំនួញម្នាក់ដែលមានឈ្មោះថា Wang Xiaofei ដោយទទួលបានចំណងដៃ កូនស្រីមួយ ប្រុសមួយ ផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

សាន់ ឆាយ អតីតកាល
សាន់ ឆាយ អតីតកាល
សាន់ ឆាយ អតីតកាល
សាន់ ឆាយ អតីតកាល
សាន់ ឆាយ អតីតកាល
សាន់ ឆាយ អតីតកាល
សាន់ ឆាយ បច្ចុប្បន្នកាល
សាន់ ឆាយ បច្ចុប្បន្នកាល
សាន់ ឆាយ បច្ចុប្បន្នកាល
សាន់ ឆាយ បច្ចុប្បន្នកាល
សាន់ ឆាយ បច្ចុប្បន្នកាល
សាន់ ឆាយ បច្ចុប្បន្នកាល
សាន់ ឆាយ បច្ចុប្បន្នកាល
សាន់ ឆាយ បច្ចុប្បន្នកាល
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T