យោងតាមគេហទំព័រ Daily Mail បានអោយដឹងថា កាលពីថ្ងៃអាទិត្យ  ក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ ចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក បន្ទាប់ពីនាងប្រាប់ សមាជិកគ្រួសារ របស់នាងថា នាងចង់ស្លាប់។

ក្មេងស្រីដែលមានគំនិតខ្លីនេះ ត្រូវបានប៉ូលីស កំណត់អត្តសញ្ញាណថា មានឈ្មោះ  Justice Williams អាយុ ៩ឆ្នាំ ។ ប៉ូលីស បញ្ជាក់ទៀតថា ក្មេងស្រី ត្រូវបានម្តាយរបស់នាង ប្រទះឃើញចងក នឹងវាំងននបន្ទប់ទឹក ក្នុងផ្ទះ ដែលស្ថិតនៅទីក្រុង New York កាលពីថ្ងៃអាទិត្យ វេលាម៉ោង ៨ និង ២០នាទីយប់។

អ្នកស៊ើបអង្កេត បាននិយាយថា ក្មេងស្រីរងគ្រោះ ត្រូវគ្រួពេទ្យប្រកាសថា ស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ចូនដល់ មន្ទីរពេទ្យ Jacobi Hospital បាន ១២នាទី ។ អ្នកស៊ើបអង្កេត ជឿថា ក្មេងស្រីរងគ្រោះ ចងកខ្លួន ពីព្រោះនាង ច្រណែន និង មិនពេញចិត្ត នឹងវត្តមាន ប្អូនប្រុស ម្តាយបង្កើតឪពុកទីទៃ របស់នាង។ គាត់បញ្ជាក់ទៀតថា ម្តាយឪពុករបស់ក្មេងស្រីរងគ្រោះ ធ្លាប់បញ្ចូននាងទៅព្យាបាល កាលពីឆ្នាំមុន បន្ទាប់ពីនាង ប្រាប់ម្តាយឪពុកថា នាងចង់សម្លាប់ខ្លួន។

ចំណែកអ្នកស្រី  Tamiqua Torres អាយុ ៣១ឆ្នាំ ជាម្តាយ បាននិយាយថា នៅថ្ងៃកើតហេតុ គាត់មានការសង្ស័យ ដោយសារកូនស្រីរបស់គាត់ចូលបន្ទប់ទឹក យូរពេក  ឃើញដូចនេះគាត់ក៏សម្រេចចិត្ត បើកទ្វាបន្ទប់ទឹក ហើយប្រទះឃើញកូនស្រីរបស់គាត់ ចងក សម្លាប់ខ្លួន តែម្តង។

គូររំលឹកថា អ្នកស្រី  Tamiqua Torres និង ស្វាមីថ្មី ឈ្មោះ Raymond Torres ទើបតែមានកូនប្រុសម្នាក់ទៀត អាយុ ៨ខែ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏មិនគួរអោយជឿនេះ?








ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]