អ៊ីយ៉ា! ចាប់ផ្ដើមលេចចេញតម្លៃ និងលក្ខណៈសម្បត្តិរបស់ iPhone 12 ជាបណ្ដើរៗហើយ

//s5.kh1.co/17/171605560638ac33e7f9d8f2e3ea8507032d0856.png
បច្ចេកវិទ្យា

 ០៤-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ទោះជាយ៉ាងណា ព័ត៌មានទាំងនេះមិនបានបញ្ឈប់ការបែកធ្លាយនោះទេ។

បរទេស៖ ការបញ្ចេញ iPhone 12 អាចនឹងត្រូវបានពន្យារពេល ដោយសារជំងឺរាតត្បាតសកលនៅតែបន្ត។ ប៉ុន្តែ គេរំពឹងថា ម៉ូដែល iPhone 12 ទំហំ៥.៤អ៊ីញ និង៦.១អ៊ីញចំនួនពីរម៉ូដែល ទំនងនឹងបង្ហាញខ្លួននៅខែកញ្ញា ចំណែកម៉ូដែល៦.៧អ៊ីញអាចនឹងត្រូវពន្យារពេល និងបញ្ចេញនៅខែតុលា។ ទោះជាយ៉ាងណា ព័ត៌មានទាំងនេះមិនបានបញ្ឈប់ការបែកធ្លាយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពចេញពី Twitter ដោយលោក Jon Prosser បានឲ្យដឹងថា ម៉ូដែលទូរសព្ទ iPhone 12 អាចនឹងភ្ជាប់មកជាមួយអេក្រង់៥.៤អ៊ីញប្រភេទ​ OLED ភ្ជាប់ប្រព័ន្ធ 5G ហើយវាអាចមានតម្លៃ៦៤៩ដុល្លារ។ ម៉ូដែលនេះត្រូវបានគេដាក់កូដឈ្មោះថា D52G និងទំនងជាបំពាក់កាំមេរ៉ាភ្លោះ។

ម៉ូដែល iPhone 12 Max មួយទៀតត្រូវបានគេរំពឹងថា នឹងបំពាក់អេក្រង់៦.១អ៊ីញ ភ្ជាប់ប្រព័ន្ធ5G និងកាំមេរ៉ាភ្លោះ។ ម៉ូដែលនេះមានកូដឈ្មោះថា D53G ហើយត្រូវបានគេរំពឹងថា នឹងមានតម្លៃ៧៤៩ដុល្លារ។ ចំពោះម៉ូដែលទូរសព្ទ iPhone 12 Pro ទំនងជានឹងបំពាក់អេក្រង់ទំហំ៦.១អ៊ីញ និងកាំមេរ៉ាចំនួន៣ ហើយវាអាចមានតម្លៃរហូតដល់៩៩៩ដុល្លារ។

ចុងក្រោយ iPhone 12 Pro Max ត្រូវបានគេរំពឹងថា នឹងបំពាក់អេក្រង់ OLED ទំហំ៦.៧អ៊ីញ និងកាំមេរ៉ាចំនួន៣។ វាអាចភ្ជាប់មកនូវជាមួយសេវា5G ហើយទំនងជាមានតម្លៃ១,០៩៩ដុល្លារ។

រូបតំណាង
រូបតំណាង

របាយការណ៍មួយទៀតរបស់គេហទំព័រ PhoneArena បានផ្សព្វផ្សាយនៅលើអ៊ីនធឺណេតកាលពីសប្ដាហ៍កន្លងទៅបានបង្ហាញ ពីតម្លៃរបស់ម៉ូដែល iPhone 12 ផ្សេងៗ។

របាយការណ៍បានលើកឡើងថា ម៉ូដែល iPhone 12 (៥.៤អ៊ីញ) និងម៉ូដែល iPhone 12 Max (៦.១អ៊ីញ) អាចនឹងមានតម្លៃចន្លោះពី៧០០ ទៅ៧៥០ដុល្លារ។ ម៉ូដែល​ Pro ចំនួនពីរទៀត iPhone 12 Pro (៦.១អ៊ីញ) និង iPhone 12 Pro Max (៦.៧អ៊ីញ) ទំនងជាមានតម្លៃ៩៩៩ដុល្លារ និង១,០៩៩ដុល្លាររៀងៗខ្លួន។

យ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែព័ត៌មានបឋមតែប៉ុណ្ណោះ វាអាចនឹងផ្លាស់ប្ដូរ នៅពេលក្រោយ ហើយតម្លៃខាងលើនេះ គឺសម្រាប់តែនៅក្រៅប្រទេស៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T