បុរសខ្លាំង​របស់​អាមេរិក ​ថា​​ប្រទេស​នេះ​​អាច​​នឹង​​មាន​​​វ៉ាក់​​សាំង COVID-19​ ​នៅ​ចុង​ឆ្នាំ​​២០២០​​

//s5.kh1.co/43/43bd445d63b54787bdfe163b10793996b1d61223.jpg
សង្គម

 ០៤-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្រធានាធិបតីអាមេរិក​ខាងលើ បានបង្ហាញនូវសុទិដ្ឋិនិយមថា នៅ​ចុងឆ្នាំ​២០២០​នេះ ខ្លួន​នឹងមាន​វ៉ាក់សាំង​ការពារ​កូ​រ៉ូ​ណាវី​រុស

​អាមេរិក ​អាចនឹងមាន​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​សួត ដែល​បង្កដោយវី​រុស COVID-19 នៅ​ចុងឆ្នាំ​២០២០​។ នេះ​ជាការលើកឡើង​ពីសំណាក់ប្រធានាធិបតី​អាមេរិក ដូ​ណាស់ ត្រាំ នៅ​ថ្ងៃទី​ ០៣ ឧសភា​កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធានាធិបតីអាមេរិក​ខាងលើ បានបង្ហាញនូវសុទិដ្ឋិនិយមថា នៅ​ចុងឆ្នាំ​២០២០​នេះ ខ្លួន​នឹងមាន​វ៉ាក់សាំង​ការពារ​កូ​រ៉ូ​ណាវី​រុស​។

លោកត្រាំថា៖ ​«​យើង​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង ដែលថា​យើង​នឹងមាន​វ៉ាក់សាំង​នៅ​ចុងឆ្នាំ​២០២០​»​។ លោក​ប្រធានា​ធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​បែបនេះ នៅក្នុង​កិច្ច​សម្ភា​ស​ជាមួយ​សារព័ត៌មាន Fox News​។   

​ការលើកឡើង​របស់លោក​ត្រាំបែបនេះ គឺ​គ្រាន់តែ​ជា​យោបល់ និង​ការគិត​របស់លោក​តែប៉ុណ្ណោះ ពោលគឺ​លោក​មិនបាន​សាកសួរ​អ្នកជំនាញ​ណាមួយ មុន​ធ្វើ​កិច្ច​សម្ភាសន៍​នេះឡើយ​។ ប្រធានាធិបតី​អាមេរិក​ទី​៤៥​រូបនេះ បាន​លើកឡើងថា សម្រាប់មនុស្សដែលត្រូវត្រៀមខ្លួនដើម្បីសាកល្បង​វ៉ាក់សាំង​ការពារ​កូ​រ៉ូ​ណានោះ អ្វី​ទាំងអស់គឺធ្វើឡើង ដោយ​ផ្អែក​ទៅតាម​ការស្ម័គ្រចិត្ត ហើយ​បុគ្គល​ទាំងនោះក៏​ដឹង​ពី​អ្វីដែល​នឹងត្រូវ​ចាក់​បញ្ចូល​ដែរ​។  

ប្រធានាធិបតី​អាមេរិក​ទី​៤៥​
ប្រធានាធិបតី​អាមេរិក​ទី​៤៥​

ជាការកត់សម្គាល់ មកទល់ពេលនេះ អាមេរិក​មានអ្នកផ្ទុក COVID-19 សរុប​ចំនួន​ជាង ១,១​លាន​ករណី អ្នកស្លាប់​ជិត ៧​ម៉ឺន​ករណី និង​អ្នកជា​សះស្បើយ​ប្រមាណ​ជិត ១៨​ម៉ឺន​នាក់​។ ពាក់ព័ន្ធ​នឹងករណី​នេះ គេអះអាងថា អ្នក​ស្រាវ​ជាវ​អាមេរិក ក៏ដូចជាចិន អាល្លឺម៉ង់ អូស្ត្រាលី​ជាដើម កំពុងមមាញឹកខ្លាំង ក្នុងការ​ស្វែងរក​វ៉ាក់សាំង​ការពារ ក៏ដូចជា​ថ្នាំ​ព្យាបាល​ជំងឺឆ្លង​សកល​មួយ​នេះ​៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T