អ្នកបើកបររថយន្តម្នាក់ បានផ្លោងចេញពីរថយន្ត បន្ទាប់ពីបើកបរក្នុងល្បឿនយ៉ាងលឿន ទៅបុកជាមួយនឹងរបាំងចែកផ្លូវ ប៉ុន្តែមិនបានដឹងថា អ្នកបើកបរនោះស្លាប់ ឬយ៉ាងណានោះទេ។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ហេតុការណ៏នេះបានកើតឡើង តាមបណ្តោយផ្លូវហាយវេ របស់តៃវ៉ាន់ ដោយអ្នកបើកបររូបនោះ បានបើកក្នុងល្បឿនយ៉ាងលឿន ហើយបាត់បង់ម្ចាស់ការលើរថយន្ត បណ្តាលឲ្យបុកជាមួយនឹងរបាំងចែកផ្លូវ ធ្វើឲ្យអ្នកបើកបររូបនោះ ផ្លោងចេញពីរថយន្តតែម្តង។ បើតាមសក្សីដែលជាអ្នកបើកបរ នៅលើដងផ្លូវនោះ ហើយបានឃើញហេតុការណ៏នេះ បាននិយាយថា គាត់បានឃើញរថយន្តជនរងគ្រោះ បើកបរយ៉ាងលឿន រួចក៏វេរទៅបុកជាមួយនឹង របាំងចែកផ្លូវពេញមួយទំហឹងតែម្តង ប៉ុន្តែគាត់មិនបានដឹងថា ជនរងគ្រោះស្លាប់ ឬក៏យ៉ាងណានោះទេ។

យ៉ាងណាម៉ិញ មានមតិជាច្រើន ចំពោះហេតុការណ៏មួយនេះ ដោយបាននិយាយថា ដោយសារតែជនរងគ្រោះ បានបើកបរក្នុងល្បឿនលឿន និងភ្លេចដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពហើយ ទើបបានជាផ្លោងចេញពីរថយន្តដូច្នេះ៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]