តើអ្នកជាមនុស្សដែលធុញទ្រាំ នឹងអ្វីដែលមាន សព្វថ្ងៃមែនទេ? ទីកន្លែងកំសាន្ត និង ល្បែងកំសាន្តផ្សេងៗ សុទ្ធតែលែងមានអារម្មណ៍ ទៀតហើយមែនទេ? បើសិនជាអញ្ចឹងមែននោះ សេវាកម្ម របស់ក្រុមហ៊ុនមួយ នៅក្នុងទីក្រុង Detroit សហរដ្ឋអាមេរិក ពិតជាអាច ធ្វើអោយអ្នក ទទួលបាននូវបទពិសោធន៍ មិនធ្លាប់ជួបពីមុនមក ជាក់ជាមិនខាន។

ក្រុមហ៊ុននេះ មានឈ្មោះថា Extreme Kidnapping ដែលមានផ្តល់នូវសេវា ចាប់ជំរិត ដោយក្នុងនោះ មានដូចជា ចាប់ដាក់ខ្នោះ ទះកំផ្លៀង ធ្វើអោយអ្នកមានអារម្មណ៍ ដូចជាត្រូវគេសម្លាប់បំបិតមាត់ ដោយប្រើកាំភ្លើងម្យ៉ាងធ្វើអោយសន្លប់ ឬក៏អាចនឹងត្រូវ ទទួលរងនូវការបាញ់ ស្ពាយម្ទេស របស់ប៉ូលីស ទៀតផង។ ទាំងអស់នេះ សុទ្ធតែជារបស់ ឈឺសាច់ សំរាប់អតិថិជន ដែលគាត់ចង់ភ្លក់រសជាតិ ត្រូវគេចាប់ជំរិត ថាមានអារម្មណ៍ បែបណាដែរ ហើយវិធីសាស្រ្ត ដែលបានរៀបរាប់ និង ផ្សេងៗទៀត សុទ្ធតែធ្លាប់កើតមាន ក្នុងករណីចាប់ជំរិតតែម្តង។

ទោះជាយ៉ាងណា សេវាកម្មនេះ ដូចជាល្បែងផ្សងព្រេងដ៏គួរអោយរន្ធត់ និង គ្រោះថ្នាក់ ផងដែរ ព្រោះថា បើសិនជាមិនអាចធ្វើអោយអតិថិជន មិនមានអារម្មណ៍ ដូចជាត្រូវបានចាប់ជំរិត ពិតៗនោះទេ គឺក្រុមហ៊ុន មិនបានបំពេញតួនាទីរបស់ខ្លួន ក្នុងការងារនេះបានល្អឡើយ។ ហេតុនេះហើយ ដើម្បីអោយសមទៅនឹងតម្លៃនោះ ក្រុមហ៊ុនមិនខ្លាចក្នុងការជួលមនុស្ស ដែលធ្លាប់មានប្រវត្តិ ក្នុងបទឧក្រិដ្ឋ មកធ្វើការនោះឡើយ ព្រោះពួកគេទាំងនោះ មានបទពិសោធន៍ ក្នុងការបញ្ចេញកាយវិការ រឹកពារ អោយសមទៅនឹងឈ្មោះ របស់សេវាកម្ម ដ៏ចម្លែកមួយនេះ។ យ៉ាងណាមិញ អតិថិជន ក៏អាចស្នើរអោយរៀបចំ ឈុតឆាក តាមការចង់បាន ផងដែរ តែរឿងមួយ ដែលអ្នកនឹងត្រូវជួបប្រទះ ដោយចៀសមិនផុតនោះ គឺភាពរន្ធត់តក់ស្លុត តែម្តង។ ចំពោះតម្លៃវិញមានចាប់ពី ៥០០ ដុល្លារអាមេរិកឡើងទៅ ហើយសំរាប់ឈុតឆាក នៅពេលយប់ជ្រៅ តម្លៃ ១២០០ ដុល្លារអាមេរិក ដែលអាចអោយ អតិថិជនសាកល្បងដឹងថា រាងកាយ និង សតិស្មារតីរបស់ខ្លួន អាចទប់ទល់ដល់កំរិតណា។

តើប្រិយមិត្តចង់សាកល្បង សេវាកម្ម ដែលផ្តល់បទពិសោធន៍មិនអាចបំភ្លេចបាននេះ ដែរឬទេ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]