អ្នកបើកបរជំនាញប្រចាំរោងចក្ររថយន្ត Lamborghini ចំនួន ៣រូប បានចូលរួមក្នុងការប្រកួត SRO E-Sport GT Series!

//s5.kh1.co/a9/a966fe18e2d99d0bea4ce4e17c35e20d22b1167c.jpg
បច្ចេកវិទ្យា

 ០៤-ឧសភា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

Lamborghini Squadra Corse បាននាំកីឡាករឆ្នើមទាំងបីរូបទៅកាន់ពិធីបើកជាផ្លូវការរបស់ SRO E-Sport GT Series។

ទីក្រុងប៉ូឡូញ៉ា៖ Lamborghini Squadra Corse បាននាំកីឡាករឆ្នើមទាំងបីរូបទៅកាន់ពិធីបើកជាផ្លូវការរបស់ SRO E-Sport GT Series, ព្រឹត្តិការណ៍នៃការប្រណាំងរថយន្តតាមប្រព័ន្ធអនឡាញ Assetto Corsa Competizione ដែលបានចាប់ផ្តើមធ្វើឡើងនៅ Silverstone ក្នុងសប្តាហ៍មុននេះ (២៤មេសា)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Lamborghini Squadra Corse
 Lamborghini Squadra Corse

កីឡាករ Andrea Caldarelli អតីតម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Blancpain GT Series និង កម្មវិធីប្រណាំងរថយន្ត ២០២០ Daytona ២៤ម៉ោង បានចាប់ដៃគូជាមួយនឹងកីឡាករ Dennis Lind សម្រាប់ការប្រកួតតាមអនឡាញនេះ ដោយប្រើប្រាស់រថយន្តពីរគ្រឿងដែលមានលេខ៦៣ និងរថយន្តលេខ ៥៦៣ Orange1 FFF Huracán GT3 EVOs។

ចំណែកឯកីឡាករ Spaniard Albert Costa ម្ចាស់ជ័យលាភីក្នុងការប្រកួតលំដាប់អន្តរជាតិ GT ដែលបើកបរប្រដេញតាមប្រកៀកប្រកិតគ្នាជាមួយកីឡាករ Giacomo Altoè កាលពីឆ្នាំ២០១៩ នោះ នៅក្នុងឆ្នាំនេះលោកនឹងបើករថយន្តលេខ១៦៣ ប្រភេទ Emil Frey Racing-liveried Huracán វិញម្តង។

គួរបញ្ជាក់ផងដែរថា បេក្ខភាពកីឡាករដែលធ្លាប់បានចូលរួមប្រណាំងរថយន្ត Lamborghini កាលពីឆ្នាំមុនៗក៏បានបញ្ជាក់ពីវត្តមានរបស់ពួកគេក្នុងព្រឹត្តិការណ៍ប្រកួតយកពានរង្វាន់ក្នុងឆ្នាំនេះដែរ។ ក្នុងនោះមានការចូលរួមពីអតីតកីឡាករដែលបានប្រណាំងរថយន្តក្នុងព្រឹត្តិការណ៍ Super Trofeo Europe កាលពីឆ្នាំ២០១៧ គឺកីឡាករ Mikaël Grenier (ស្ថិតក្នុងលំដាប់ពានPro) កីឡាករ Alberto di Folco និងកីឡាករ Jeroen Mul ដែលធ្លាប់បានចូលរួមកាលពីឆ្នាំ២០១៩ កាន់តែពិសេសជាងនេះទៅទៀត អ្នកឈ្នះនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រលំដាប់ជំនាញក្នុងពិភពលោក កីឡាករ Sandy Mitchell និងកីឡាករ Dan Wells ក៏បានប្រកាសពីការចូលរួមប្រកួតរបស់ខ្លួនសម្រាប់ឆ្នាំនេះដែរ។

បន្ថែមពីលើនោះសម្រាប់កីឡាករជំនាញ PRO នៃ FFF Esports ជាប្រភេទការប្រកួតតាមអនឡាញ FFF ដែលមានកីឡាករ Caldarelli ជាប្រធានក្រុមបានប្រកាសការចូលរួមប្រកួតនៅក្នុងលំដាប់ពានរង្វាន់ប្រាក់ ដែលបានត្រៀមរួចរាល់សម្រាប់តែកីឡាករប្រណាំងរថយន្តតាមប្រព័ន្ធអនឡាញប្រភេទ Sim (Sim Racing) តែប៉ុណ្ណោះ។ ហើយក្នុងនោះក៏មានកីឡាករ Jaroslav Honzik និងកីឡាករ Kamil Franczak ចូលរួមដែរ។

 Lamborghini Squadra Corse
 Lamborghini Squadra Corse

អតីតកីឡាករប្រណាំងររថយន្ត F1 (81 Grands Prix ក្នុងចន្លោះឆ្នាំ ២០០៥ និង ២០១១) គឺកីឡាករ Vitantonio Liuzzi បានចូលរួមប្រណាំងបែប wildcard ដោយប្រើប្រាស់រថយន្តលេខ១៩ Orange1 FFF Racing Team Huracán GT3 EVO។

SRO E-Sports GT គឺជាព្រឹត្តិការណ៍ប្រណាំងរថយន្តយកជើងឯកតាមអនឡាញ ហើយក៏ជាបណ្តាញផ្សព្វផ្សាយការប្រកួតលំដាប់ពិភពលោកនៅអឺរ៉ុប GT ផងដែរ។ ក្នុងនោះក្រុមប្រកួត SRO Motorsports បានទទួលជំនួយលើប្រព័ន្ធ software ពីក្រុមហ៊ុន Kunos Simulazioni និង AK Informatica ហើយការប្រកួតនេះបានធ្វើឡើងចំនួន ៥ជុំជាប់ៗគ្នា ជាមួយនឹងការប្រកួតជុំចុងក្រោយបង្អស់ គឺវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតសរុបមាន ៥ ជុំ ក្នុងនោះផងដែរ ទីតាំងនៃការធ្វើដំណើរការប្រកួតសម្រាប់ជុំទី១ ដល់ជុំទី៤ បានត្រូវធ្វើឡើង នៅទីលានដែលបានកំណត់ជាស្រេច ចំណែកឯទីតាំងប្រកួតនៃវគ្គផ្តាច់ព្រ័ត្រគឺមានការជ្រើសរើសបោះឆ្នោតពីសាធារណជន។ ការប្រកួតដណ្តើមពាននេះ ត្រូវបានចូលរួមពីបេក្ខភាពដែលមកពីគ្រប់កម្រិតរួមមានដូចជា អ្នកប្រណាំងជំនាញ (ប្រកួតក្នុងលំដាប់ Pro) អ្នកប្រណាំងលំដាប់អាជីព Sim (ប្រកួតក្នុងលំដាប់ពានរង្វាន់ប្រាក់ Silver Cup) និងអ្នកប្រណាំងដែលជាបុគ្គលទូទៅហើយមានសមត្ថភាព (ស្ថិតក្នុងលំដាប់Am)។

ការប្រកួតលំដាប់ជំនាញ ឬពានប្រាក់ និងលំដាប់ Am ត្រូវបានបែងចែកថ្ងៃប្រកួតផ្សេងពីគ្នា ចំណែកឯការប្រកួតដណ្តើមពានរង្វាន់នៅវគ្គផ្តាច់ព្រ័ត្រ (Grand Final) យ៉ាងណាក្តីពុំទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទ និងទីតាំងនៃការប្រកួតឲ្យបានច្បាស់លាស់នៅឡើយទេ។

 Lamborghini Squadra Corse
 Lamborghini Squadra Corse

ទន្ទឹមគ្នានេះផងដែរ កីឡាករ Andrea Caldarelli បានឱ្យដឹងដូច្នេះថា: 

«ខ្ញុំពិតជាមានអារម្មណ៍រំភើប ដែលការប្រកួតក្នុងរដូវកាលនេះចាប់ផ្តើមឡើងតាមរយៈប្រព័ន្ធអនឡាញ។ វាជាលើកទីមួយហើយ ដែលខ្ញុំប្រកួតតាមប្រព័ន្ធអនឡាញបែបនេះ។ ខ្ញុំបានទទួលឧបករណ៍សម្រាប់ប្រកួតដើម្បីហាត់សមនៅផ្ទះ ហើយមួយរយៈនេះខ្ញុំបានហ្វឹកហាត់បានច្រើនគួរសមដែរ។ ខ្ញុំយល់ថាវាជារឿងដ៏រីករាយមួយ ដែលបានធ្វើជាអ្នកតំណាងឲ្យក្រុម ព្រមទាំងម៉ាក Lamborghini នៅក្នុងការប្រកួតមួយនេះ ហើយក៏ជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំផងដែរ។»

សម្តីរបស់កីឡាករ Andrea Caldarelli

ចំណែកឯកីឡាករ Dennis Lind ក៏បានឱ្យដឹងផងដែរថា៖ 

«ខ្ញុំចូលចិត្តការប្រកួតបែបសប្បុរស ដូច្នេះខ្ញុំសង្ឃឹមថាការប្រកួតមួយនេះនឹងមកដល់ឆាប់ៗ។ ជាការពិតណាស់ ការដែលក្លាយជាអ្នកឈ្នះនៅក្នុងការប្រកួតគឺជារឿងមួយដែលកីឡាករគ្រប់គ្នាប៉ងប្រាថ្នា ដោយឡែកខ្ញុំជឿជាក់ថា មិនថាលទ្ធផលបែបណាការប្រកួតនៅក្នុងកំឡុងពេលស្ងប់ស្ងាត់បែបនេះ គឺជារឿងដែលប្លែក និងរំភើបមួយ ដែលយើងធ្វើជាការប្រកួតបែបថ្មីនៅក្នុងរដូវកាលដែលមិនសូវមានមនុស្សអ៊ូអរ។»

សម្តីរបស់កីឡាករ Dennis Lind

ជាចុងក្រោយកីឡាករ Albert Costa ក៏បាន​ឱ្យដឹងថា៖ 

«ខ្ញុំសប្បាយចិត្តដែលបានត្រឡប់មកប្រកួតវិញ។ ទោះនេះមិនមែនជាការប្រកួតពិតប្រាកដក៏ដោយ យ៉ាងហោចណាស់ខ្ញុំបានប្រើរថយន្តដូចគ្នាជាមួយនឹងរថយន្តដែលប្រើនៅក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកអឺរ៉ុប GT។ ខ្ញុំមានអារម្មណ៍ថាភ័យផងអរផង ពីព្រោះតាមបទពិសោធន៍របស់ខ្ញុំ យល់ថាដូចជាភ័យខ្លាច ពេលដែលខ្ញុំត្រូវបើកបរតាមប្រព័ន្ធ sim បែបនេះ។ តែខ្ញុំសប្បាយរីករាយដែលបានធ្វើជាតំណាង Lamborghini Squadra Corse និង Emil Frey ប្រកួតយកជើងឯកបែបថ្មី។ ខ្ញុំបានហ្វឹកហាត់ជាច្រើនលើកច្រើនសារ ព្រោះតែការប្រកួតនេះមិនមែនជារឿងងាយស្រួលនោះទេ ហើយខ្ញុំពិតទន្ទឹងរង់ចាំថ្ងៃប្រកួតចូលមកដល់។»

សម្តីរបស់កីឡាករ Albert Costa 
 Lamborghini Squadra Corse
 Lamborghini Squadra Corse
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s5.kh1.co/35/3585f2f704fa5601c7aedf6909e53bd300b173d0.jpg

ក្រុមហ៊ុន Automobili Lamborghini ទទួលបានតួលេខនៃការលក់គួរឲ្យកត់សម្គាល់ក្នុងឆ្នាំ Fiscal២០១៩ ខណៈពេលដែល វីរុស កូរ៉ូណា បានបង្កជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់ឆ្នាំ២០២០នេះ

 ២៧-មីនា-២០២០ 
 ២ល្ងាច · ៤ ឆ្នាំមុន
//s5.kh1.co/1a/1a137f5d4968d357e3307841eafd3866bbeb6206.jpg

ក្រុមហ៊ុនរថយន្តស្វយ័ត Automobili Lamborghini បន្តរីកចម្រើនជាលំដាប់ពាសពេញពិភពលោក ហើយបានបង្កើតកំណត់ត្រាលក់ជាប្រវត្តិសាស្រ្ត គឺលក់ដាច់អស់ដល់ទៅ ៨,២០៥ គ្រឿងនៅក្នុងឆ្នាំ ២០១៩!

 ១៦-មករា-២០២០ 
 ៣ល្ងាច · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T