រដ្ឋមន្ត្រីព័ត៌មាន៖ សូមបង​​ប៉ូលីស​​​មើល​​តែ​​​រឿង​​ «រំលោភ»​ ច្បាប់​ចរាចរណ៍​​ធំ​ធេង ហើយបន្ធូរ​ខ្លះ​សិន​ផង

//s5.kh1.co/02/02745754b716eb22e62b0a6e4c20b793e77a71db.jpg
សង្គម

 ០៤-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះថា ការអនុវត្តច្បាប់នេះ គឺអនុវត្តន៍ ៣៦៥​ ថ្ងៃក្នុង ១ ឆ្នាំ មិនមែនតែ ១​ អាទិត្យ ឬ ១ ខែ នេះទេ

លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​បានបង្ហើប​នៅក្នុង​គណនី​ហ្វេសប៊ុកផ្លូវការរបស់លោកនាយប់ថ្ងៃ ​០៣ ឧសភា ២០២០នេះថា ថ្ងៃចន្ទជាថ្ងៃចេញធ្វើការងាររបស់ប្រជាពលរដ្ឋដើម្បីរកស៊ីចិញ្ចឹមជីវិត។ លោកបានអំពាវនាវ​ឲ្យមន្ត្រី​ចរាចរណ៍ យកចិត្តទុកដាក់លើអ្នកប្រើប្រាស់យានយន្តដែលរំលោភច្បាប់ចរាចរណ៍ធំធេង ហើយប្រាប់ឲ្យ​សមត្ថកិច្ចបន្ធូរខ្លះផង។​ លោកបន្ថែមថា ការអនុវត្តច្បាប់នេះ គឺអនុវត្ត ៣៦៥​ ថ្ងៃក្នុង ១ ឆ្នាំ មិនមែនតែ ១​ អាទិត្យ ឬ ១ ខែ នេះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះថា៖ «ស្អែកថ្ងៃចេញធ្វើការចិញ្ចឹមជីវិត សូមបងប៉ូលីសមើលតែរឿង «រំលោភ»​ច្បាប់ចរាចរណ៍ធំធេង ( មិនឈប់ភ្លើងស្តុប ដាក់ហួសទំងន់ពេក មិនពាក់មួកសុវត្ថិភាព បើកហួសល្បឿន បើកបរ​ក្នុងភាពស្រវឹង ) ហើយ បន្ធូរខ្លះសិនផង​ ។ បំណងល្អទាំងអស់គ្នា​ទេ ។ ការអនុវត្តច្បាប់នេះ គឺអនុវត្តន៍ ៣៦៥​ ថ្ងៃក្នុង ១ ឆ្នាំ មិនមែនតែ ១​ អាទិត្យ ឬ ១ ខែ នេះទេ»។

ជាការកត់សម្គាល់ ការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ យ៉ាងដូច្នេះ ធ្វើឡើងក្រោយប៉ុន្មានថ្ងៃដែលនគរបាល​ចរាចរណ៍ប្រើប្រាស់វិធានការបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះ មានមជ្ឈដ្ឋានមួយចំនួនសរសើរ ខណៈមួយចំនួន​រិះគន់ថា​ ការបន្តឹងច្បាច់ចរាចរណ៍នាពេលនេះហាក់គាបសង្កត់ពលរដ្ឋដែលមានជីវភាពខ្វះខាតហួសហេតុ។

គួររំឭកថា កន្លងមកស្នងការដ្ឋាននគរបាលក្រុងភ្នំពេញបានបញ្ជាក់ថា នឹងប្រើប្រាស់កម្លាំងជាង១ពាន់នាក់ ដើម្បី​ចេញប្រតិបត្តិ​ការ​អនុវត្តរឹតបន្តឹង​​ស្តីពី​ច្បាប់ចរាចរណ៍ផ្លូវគោក ដែលគ្រោងនឹងចាប់ ផ្តើមនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នៅក្នុង​ក្រុងភ្នំពេញ ចំនួន ៤៧​គោលដៅ អនុវត្តទាំងយប់ទាំងថ្ងៃ សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់​ចរាចណ៍។ នេះជាការផ្សាយជាសាធារណៈ​ ពី​សំណាក់​​អគ្គ​ស្នង​ការដ្ឋាននគរបាលជាតិនាល្ងាចថ្ងៃ ២៨ មេសា កន្លងទៅ។

បើតាមអាជ្ញាធរ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ អ្នកបើកបរល្មើសច្បាប់​ចរាចរណ៍​នឹងរង​ពិន័យ​ទឹកប្រាក់​ពី៣ដងដល់ទៅ៥ដងទៅតាមបទល្មើស។ ការផាកពិន័យ គឺមិនធ្វើនៅកន្លែងអនុវត្តនោះឡើយ តែត្រូវបញ្ជូនយាន​យន្ត​ល្មើស​ទៅកន្លែងធ្វើការរបស់សមត្ថកិច្ចដែនៅជិតបំផុត និងរក្សាទុក០៣ថ្ងៃសិន ទើបឱ្យម្ចាស់​ចូលខ្លួន​​ទៅបង់ប្រាក់​ពិន័យតាមច្បាប់៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T