ក្រុមហ៊ុន Etsy បានបង្កើនូវគ្រឿងអលង្ការមួយប្រភេទ មានឈ្មោះថា Mommy Milk Crations ដែលធ្វើពីទឹកដោះមនុស្ស ដោយបានយកទឹកដោះពីអ្នកម្ដាយ ដែលទើបតែមានកូនដំបូងមកធ្វើ។

អ្នកស្រី Allicia Mogovero បានបើកហ៊ាងអនឡាញមួយ ដែលលក់នូវគ្រឿងអលង្ការ តែគ្រឿងអលង្ការនេះតម្រូវឲ្យអតិថិជន ផ្ញើរទឹកដោះរបស់ពួកគេចំនួន ២ស្លាបព្រាបាយ ច្រកក្នុងស្បោងបិតជិតមួយ  ហើយនាងយកទឹកដោះនោះ ទៅធ្វើជាបន្តោង ដោយដាក់វាក្នុងប្រអប់ជ័រយ៉ាងស្រស់ស្អាត ទើបផ្ញើរឲ្យអតិថិជនវិញ។ អ្នកស្រី Mogovero ដែលមានកូនចំនួន៣នាក់ បាននិយាយប្រាប់អ្នកសារព័ត៌មានថា គាត់ទើបតែចាប់ផ្ដើមមុខរបរនេះ ហើយសង្ឃឹមថាវានឹងអាចទទួលបានការ ទាក់ទាញ និងគាំទ្រពីអតិថិជន។ អតិថិជនមួយចំនួនបានប្រាប់គាត់ថា គ្រឿងអលង្ការរបស់គាត់ពិតជាអស្ចារ្យណាស់ វាបានធ្វើឲ្យពួកគេចងចាំ នូវពេលវេលាដ៏សំខាន់របស់ពួកគេ និងអាចផ្ដល់នូវទំនាក់ទំនងរវាងពួកគេ និងកូនៗរបស់គេកាន់តែល្អជាមុន។

នៅក្នុងបន្តោងខ្សែកដែលគាត់បានធ្វើ គឺមានរូបដូចជា បេះដូង ព្រះច័ន្ទ ផ្កាយ បាតដៃ និងបាតជើងដ៏តូចៗគួរឲ្យស្រលាញ់។ ទឹកដោះបានដាក់ក្នុងជ័រឈើថ្លា ដែលអាចឲ្យមើលឃើញ និងភ្ជាប់ជាមួយនឹងដែកព្យូរធ្វើពីប្រាក់សុទ្ធ ជាងនេះទៅទៀតអាចសរសេរ ឈ្មោះកូនៗនៅពីលើនោះក៏បាន។  អ្នកស្រី Mogovero ក៏បានបញ្ជាក់ប្រាប់ដែរថា ពណ៌របស់ទឹកដោះគឺមិនធានាថា ដូចទៅនឹងរូបដែលគាត់បានដាក់ក្នុង គេហទំព័ររបស់គាត់នោះទេ វាអាស្រ័យទៅលើទឹកដោះដែលអតិថិជន បានផ្ញើរមក ពេលខ្លះវាអាចមានពណ៌លឿង។ ចំពោះតម្លៃរបស់វាវិញ បន្តោងមួយមានតម្លៃ ៦៤ដុល្លារ បើគិតទាំងខ្សែកធ្វើពីប្រាក់វិញ មួយឈុតតម្លៃ ១២៥ដុល្លារ ហើយត្រូវចំណាយពេល ៨សប្ដាហ៍ក្នុងការធ្វើបន្តោងមួយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះគំនិត ច្នៃប្រឌិតថ្មីរបស់អ្នកស្រី Mogovero?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]