យោងតាមគេហទំព័រ Daily Mail បានអោយដឹងថា កាលពីពេលថ្មីៗនេះ មានក្មេងស្រីម្នាក់ វិះស្លាប់បាត់បង់ជីវិត បន្ទាប់ពី សត្វសេះរបស់នាង ទាត់នាងចំភ្នែកខាងឆ្វេង។

ហេតុការណ៏នេះ បានកើតហេតុ នៅក្នុងផ្ទះរបស់ក្មេងស្រីរងគ្រោះ ដែលស្ថិតនៅ Mid Wales។ នៅពេលកើតហេតុនោះ ក្មេងស្រី រងគ្រោះ ឈ្មោះ Rosie Morton អាយុ ១៨ឆ្នាំ បានអោយមិត្តរបស់នាងម្នាក់ ថតវីដេអូ សកម្មភាពពេលដែលនាង បង្រៀន សត្វសេះមួយក្បាល ឈ្មោះ Luke អាយុ ៨ឆ្នាំ អោយចេះលោត។ ប៉ុន្តែ នៅពេលបង្រៀន សត្វសេះឈ្មោះ Luke មិនព្រមលើកជើងលោត ហើយ ថែមទាំង គ្រវែងនាង ធ្លាក់ពីលើខ្នងសេះទៀតផង។ នៅក្នុងវីដេអូនោះ បានបង្ហាញថា សត្វសេះនោះ ទាត់ម្ចាស់របស់វា ត្រូវចំភ្នែកខាងឆ្វេង ហើយបណ្តាលអោយ មានឈាមស្រោចពេញ ភ្នែក និង មុខ។

ក្រោយកើតហេតុ គ្រួសារ និង មិត្តភក្តិរបស់នាងបានបញ្ចូននាងទៅមន្ទីរពេទ្យភ្លាមៗ ហើយត្រូវ គ្រូពេទ្យបានបញ្ជាក់ថា នាងសំណាងល្អ ដែលអាចជួយសង្គ្រោះបាន។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ? សូមទស្សនាវីដេអូ





 

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]