មានដឹងអត់ថា Jame Jirayu តែងតែធ្វើរឿងមួយនេះ នៅពេលដែលរឿងភាគថ្មីរបស់លោកចាក់បញ្ចាំងម្ដងៗ

//s5.kh1.co/12/12c3b8f1c44055820c9154aa61226888b86cf371.jpg
នារី

 ០៤-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មានដឹងអត់ថា Jame Jirayu តែងតែធ្វើរឿងមួយនេះ នៅពេលដែលរឿងភាគថ្មីរបស់លោកចាក់បញ្ចាំងម្ដងៗ

ថៃJame Jirayu គឺជាតារាសម្ដែងថៃដ៏មានទេពកោសល្យមួយរូប ប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ដែលបានចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០១៣មក។ ខ្សែភាគយន្ត ភាគដំបូងគេ ដែលលោកបានសម្ដែងគឺរឿង Khun Chai Phuthiphat ជាគូនឹងតារាសម្ដែងស្រី Bella Ranee ហើយក៏ជារឿងដែលធ្វើឲ្យលោកមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈ និងមានអ្នកគាំទ្រយ៉ាងច្រើនរហូតមកដល់សព្វថ្ងៃនេះ។ ក្រោយមក លោកក៏បានទទួលឱកាសសម្ដែងក្នុងខ្សែភាគយន្តភាគរបស់ស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ជាបន្តបន្ទាប់ទៀត ជាមួយនឹងតារាស្រីល្បីៗជាច្រើនរូបផ្សេងទៀត ជាពិសេសគឺ Taew Natapohn ដែលបានរួមសម្ដែងជាមួយគ្នារហូតដល់ទៅបីរឿង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណុចដែលគួរឲ្យចាប់អារម្មណ៍ពីខ្សែភាពយន្តភាគរបស់ Jame Jirayu នោះ គឺរឿងដែលលោកសម្ដែងស្ទើរតែទាំងអស់សុទ្ធសឹងតែទទួលបានការគាំទ្រ និងមានចំនួនអ្នកទស្សនាច្រើន។ ប៉ុន្តែនៅមានរឿងមួយទៀត ដែលអ្នកគាំទ្រប្រហែលជាមិនសូវបានចាប់អារម្មណ៍នៅពេលដែលរឿងភាគនីមួយៗរបស់ Jame Jirayu ត្រូវបានបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ នោះគឺលោកតែងតែច្រៀងបទចម្រៀងអមសាច់រឿងរហូត។

ជាក់ស្ដែង ក្នុងចំណោមខ្សែភាពយន្តភាគទាំង១០រឿង របស់ Jame Jirayu ដែលបានចាក់បញ្ចាំងរួចហើយ មានតែ៣រឿងប៉ុណ្ណោះ ដែលលោកមិនបានច្រៀងចម្រៀងអមសាច់រឿង រួមមានរឿង Khun Chai Puthipat រឿង Thong Neur Kao និងរឿង Game Saneha។ ចំណែកឯរឿងដទៃទៀត សុទ្ធសឹងតែមានបទចម្រៀងរបស់លោក អមសាច់រឿងទាំងអស់។ នេះបង្ហាញឲ្យឃើញថា Jame Jirayu គឺជាតារាសម្ដែងពហុជំនាញមួយរូប និងកម្រមានតារាថៃរូបណា ជាពិសេសគឺតារាសម្ដែងប្រចាំប៉ុស្តិ៍លេខ៣ ដូចគ្នា ដែលបានទទួលឱកាសច្រៀងចម្រៀងអមខ្សែភាពយន្តភាគរបស់ខ្លួន ស្ទើរគ្រប់រឿងបែបនេះណាស់៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូបទចម្រៀងរបស់ Jame Jirayu
វីដេអូបទចម្រៀងរបស់ Jame Jirayu
វីដេអូបទចម្រៀងរបស់ Jame Jirayu
វីដេអូបទចម្រៀងរបស់ Jame Jirayu
វីដេអូបទចម្រៀងរបស់ Jame Jirayu
វីដេអូបទចម្រៀងរបស់ Jame Jirayu
វីដេអូបទចម្រៀងរបស់ Jame Jirayu
វីដេអូបទចម្រៀងរបស់ Jame Jirayu
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T