រឿងរ៉ាវដែលអ្នកត្រូវដឹង ទាក់ទងជាមួយនឹងការផោម

//s5.kh1.co/ef/ef16f98178aa46bf5a86fbad94bf1fcaf85801be.jpg
នារី

 ០៤-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការផោម អាចទាក់ទងជាមួយនឹងរឿងរ៉ាវជាច្រើនផ្សេងទៀត

តាមពិតទៅ ផោម គឺជាឧស្ម័នម៉្យាងដែលត្រូវបានបញ្ចេញចេញមកពីក្នុងខ្លួនយើងតែប៉ុណ្ណោះ។ នៅពេលដែលយើងទទួលទានអាហារ ឬផឹកភេសជ្ជៈនានា របស់ទាំងនោះតែងតែមានភ្ជាប់មកនូវឧស្ម័នមកជាមួយវា ហើយឧស្ម័នទាំងនោះត្រូវបានទើរនៅត្រឹមពោះរបស់យើង ដូច្នេះវាមានវិធីចេញ មកតែពីរប៉ុណ្ណោះ គឺការភើចេញ ឬផោម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឧស្ម័នមួយចំនួនទៀត ដូចជា មេតាន កាបូនឌីអុកស៊ីត និងអ៊ីដ្រូសែន ត្រូវបានបង្កើតឡើងនៅអំឡុងពេលនៃការរំលាយអាហារ។ ឧស្ម័នទាំងនេះក៏ត្រូវការចេញមកក្រៅនោះដែរ ដូច្នេះមូលហេតុដែលពួកយើងម្នាក់ៗផោម គឺគ្មានអ្វីគួរឲ្យព្រួយបារម្ភនោះឡើយ ព្រោះវាគឺជារឿងធម្មតានៅក្នុងរាងកាយរបស់យើងតែប៉ុណ្ណោះ។ ប៉ុន្តែពេលខ្លះ ការផោមក៏អាចជាសញ្ញាបញ្ជាក់ថា អ្នកជិតដល់ពេលដែលត្រូវទៅបន្ទប់ទឹក។

អ្នកខ្លះមានចម្ងល់ថា ហេតុអ្វីទើបបានជាផោម ពេលខ្លះមិនសូវមានក្លិន តែពេលខ្លះបែរជាមានក្លិនខ្លាំង។ កត្តានេះ គឺបណ្ដាលមកពីបរិមាណឧស្ម័ននៅក្នុងអាហារដែលអ្នកទទួលទានតែប៉ុណ្ណោះ។ ចំពោះអាហារណាដែលមានផ្ទុកឧស្ម័នដូចដែលបានរៀបរាប់ខាងលើច្រើន នោះផោមរបស់អ្នក នឹងកាន់តែមានក្លិនអាក្រក់ឡើង។ ប៉ុន្តែសូមចាំថា វាគឺជារឿងធម្មជាតិប៉ុណ្ណោះ ដូច្នេះមិនបាច់ខ្មាសអៀននៅពេលដែលអ្នកផោមនោះឡើយ។

វិធីដែលអាចជួយឲ្យអ្នកផោមតិចជាងមុន៖

១. អ្នកត្រូវទទួលទានអាហារសន្សឹមៗ ដើម្បីឲ្យអ្នកទំពារបានម៉ត់ល្អ នោះការរំលាយអាហារក្នុងក្រពះរបស់អ្នកនឹងប្រព្រឹត្តិទៅដោយសម្រួល ដោយមិនត្រូវការបង្កើតឧស្ម័នច្រើនឡើយ។

២. ជៀសវាងការទទួលទានស្ករកៅស៊ូ និងភេសជ្ជៈដែលមានជាតិហ្គាសច្រើន។

៣. ធ្វើលំហាត់ប្រាណឲ្យបានច្រើន ព្រោះវាអាចជួយដល់ដំណើរការនៃការរំលាយអាហាររបស់អ្នក និងកាត់បន្ថយនូវឧស្ម័នក្នុងរាងកាយរបស់អ្នក៕

ការផោម
ការផោម
ការផោម
ការផោម
ការទំពារស្ករកៅស៊ូ អាចធ្វើឲ្យអ្នកផោមច្រើនជាងមុន
ការទំពារស្ករកៅស៊ូ អាចធ្វើឲ្យអ្នកផោមច្រើនជាងមុន

ប្រភពCBC

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T