កម្របានឃើញណាស់! សុខ ពិសី ចាប់ដៃគូច្រៀងជាមួយតារាប្រុសរូបនេះ ឡើងផ្អើលឆាកហង្សមាសតែម្ដង (មានវីដេអូ)

//s5.kh1.co/93/93d67b674981973bd28998c388399427e843ca2c.jpg
នារី

 ០៤-ឧសភា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

កម្របានឃើញណាស់! សុខ ពិសី ចាប់ដៃគូច្រៀងជាមួយតារាប្រុសរូបនេះ ឡើងផ្អើលឆាកហង្សមាសតែម្ដង

ភ្នំពេញ៖ តារាចម្រៀងស្រីសម្លេងស្រួយរូបស្រស់ កញ្ញា សុខ ពិសី គឺជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូបប្រចាំផលិតកម្មសាន់ដេ ដែលនៅតែអាចរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនឲ្យស្ថិតនៅក្នុងចំណោមតារាស្រីកំពូលៗដដែល បើទោះបីជាកញ្ញាបានប្រឡូកចូលសិល្បៈក្នុងរយៈពេលមិនក្រោម១០ឆ្នាំក៏ដោយ។ ក្នុងនោះ កញ្ញាតែងតែមានចម្រៀងផ្ទុះៗនៅក្នុងផលិតកម្មជាប់រហូតមក និងអង្រួនចិត្តអ្នកគាំទ្ររបស់កញ្ញាផ្ទាល់ មិនឲ្យខកបំណងម្ដងណាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅល្ងាច ថ្ងៃសៅរ៍ ទី០២ ខែឧសភានេះ កញ្ញា សុខ ពិសី បានលេចមុខនៅលើឆាកតន្ត្រី Vivo V19 Concert របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺកញ្ញាបានទទួលឱកាសច្រៀងជាដៃគូ ជាមួយនឹងតារាចម្រៀងចាស់វស្សា ដ៏ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺលោក ព្រាប សុវត្ថិ

នេះអាចចាត់ទុកបានថា គឺជាឱកាសដ៏កម្រមួយសម្រាប់អ្នកទាំងពីរ ក្នុងការជួបគ្នាលើឆាកតន្ត្រីបែបនេះ ដោយសារតែអ្នកទាំងពីរស្ថិតក្រោមទ្រនំផលិតកម្មខុសគ្នា ប៉ុន្តែការជួបគ្នាលើកនេះ មិនបានធ្វើឲ្យទស្សនិកជនខកបំណងនោះឡើយ។ បទចម្រៀងដែលអ្នកទាំងពីរលើក យកមកបកស្រាយរួមគ្នានេះ គឺ បទប្រស្នា៤ខ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរក៏បានធ្វើការបើកសម្ភោធផលិតផលថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទ Vivo គឺទូរស័ព្ទម៉ូឌែល Vivo V19 ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូរបស់ កញ្ញា សុខ ពិសី និង លោក ព្រាប សុវត្ថិ
កញ្ញា សុខ ពិសី និង លោក ព្រាប សុវត្ថិ
កញ្ញា សុខ ពិសី និង លោក ព្រាប សុវត្ថិ
កញ្ញា សុខ ពិសី និង លោក ព្រាប សុវត្ថិ
កញ្ញា សុខ ពិសី និង លោក ព្រាប សុវត្ថិ
កញ្ញា សុខ ពិសី និង លោក ព្រាប សុវត្ថិ
កញ្ញា សុខ ពិសី និង លោក ព្រាប សុវត្ថិ
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
ព្រាប សុវត្ថិសុខ ពិសី
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T