សម្រស់បុរស៖ វិធីបង្កើតម៉ាសបិទមុខពីជែលប្រទាលកន្ទុយក្រពើ និងប្រេងដូង!

//s5.kh1.co/9d/9dc739b9fe14428d5019ea8cf4bd5887cf93994a.jpg
នារី

 ០៤-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នេះជាឆ្នាំ ២០២០ហើយ ដូច្នេះបុរសក៏មានសិទ្ធិស្មើគ្នាដែរក្នុងការថែរក្សាសុខភាពសម្រស់ដូចស្រ្តីដែរ។ ថ្វីបើវាគឺជាពេលវេលាផ្ទុះជំងឺកូវីដ១៩

នេះជាឆ្នាំ ២០២០ហើយ ដូច្នេះបុរសក៏មានសិទ្ធិស្មើគ្នាដែរក្នុងការថែរក្សាសុខភាពសម្រស់ដូចស្រ្តីដែរ។ ថ្វីបើវាគឺជាពេលវេលាផ្ទុះជំងឺកូវីដ១៩ និងត្រូវនៅផ្ទះច្រើនជាងចេញទៅខាងក្រៅក៏ដោយ ក៏អ្នកអាចប្រើវិធីថែរក្សាស្បែកមុខបានយ៉ាងល្អ ដែលរឿងនេះមិនមែនមានតែស្រ្តីទេដែលអាចធ្វើបាន។ ទោះបីជាយ៉ាងណាក៏ដោយ ការនៅក្នុងផ្ទះច្រើន ជាពិសេសខ្យល់ក្នុងផ្ទះក៏អាចមានជាតិពុលច្រើន និងគ្រោះថ្នាក់ជាងខាងក្រៅដែរ។ គុណភាពរបស់ខ្យល់អាចនឹងធ្លាក់ចុះដោយសារតែសំណើម ផលិតផល លាងសម្អាត និងសារធាតុគីមីផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះខ្យល់ក្នុងផ្ទះអាចបង្កជាការរលាកស្បែក ឡើងកន្ទួលរមាស់ កើតមុន និងផ្សេងៗទៀតបាន។ ហេតុដូច្នេះហើយ ខាងក្រោមនេះ ខ្ញុំសូមណែនាំការបង្កើតម៉ាសបិទមុខបែបធម្មជាតិមួយប្រភេទដែលធ្វើឡើងដោយប្រេងដូង និងជែលប្រទាលកន្ទុយក្រពើ៖ 

ប្រេងដូង
ប្រេងដូង

ប្រេងដូង និងជែលប្រទាលកន្ទុយក្រពើត្រូវបានគេដឹងថា ជាសារធាតុដែលអាចផ្តល់ភាពត្រជាក់។ ម៉ាសបិទមុខដែលមានធាតុផ្សំពីរបស់ទាំងពីរនេះនឹងជួយបន្ធូររន្ធញើស និងរក្សាស្បែកឲ្យមានសំណើមបាន។

ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ

របៀបធ្វើ៖

  1. ចូរចាប់ផ្តើមដោយការលាយប្រេងដូង ១ភាគ៨នៃពែង និងជែលប្រទាលកន្ទុយក្រពើ១ភាគ៨នៃពែងដូចគ្នា ចូលគ្នា
  2. ចូរដាក់វីតាមីន E កន្លះស្លាបព្រាកាហ្វេដើម្បីជំរុញដល់ភាពរលោងរបស់ស្បែក
  3. បន្ទាប់មកចូរលាបវាលើស្បែក ហើយទុកឲ្យស្ងួតសិន
  4. ចូរបកម៉ាសចេញ
  5. ចូរជូតស្បែកឲ្យស្ងួតដោយប្រើកន្សែងស្អាត៕
Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T