គន្លឹះសម្រាប់ម៉ាក់ៗ៖ រឿងដែលគួរធ្វើ បើសិនជាអ្នកកំពុងតែមានកូនភ្លោះ

//s5.kh1.co/76/76205d16549b21cc9d7901b34c93adf6e648e8fa.jpg
យល់ដឹង

 ០៤-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អត្រានៃការកើតកូនភ្លោះកំពុងតែកើនឡើងដោយសារតែមានស្រ្តីកាន់តែច្រើនកំពុងតែរងចាំចាប់ផ្តើមបង្កើតគ្រួសារ ឬព្យាបាលការមិនអាចមានកូនបាន។

អត្រានៃការកើតកូនភ្លោះកំពុងតែកើនឡើងដោយសារតែមានស្រ្តីកាន់តែច្រើនកំពុងតែរងចាំចាប់ផ្តើមបង្កើតគ្រួសារ ឬព្យាបាលការមិនអាចមានកូនបាន។ កាលណាអ្នកអាយុកាន់តែច្រើន ឱកាសនៃការមានកូនភ្លោះក៏ច្រើនដែរ។ ស្រ្តីដែលមានអាយុខ្ទង់ ៣០ និង ៤០ឆ្នាំ ទំនងជាងាយនឹងមានកូនភ្លោះណាស់។ យ៉ាងណាមិញ ស្រ្តីកំពុងតែពរពោះកូនភ្លោះតែងតែពិបាក ហើយក៏មានរឿងច្រើនដែលត្រូវយកចិត្តទុកដាកដែរ។ នេះដោយសារតែការមានកូនភ្លោះអាចធ្វើឲ្យប្រឈមខ្ពស់ជាងមានកូនតែមួយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពដំណាង
រូបភាពដំណាង

ខាងក្រោមនេះគឺជារឿងដែលម៉ាក់ៗដែលកំពុងតែមានផ្ទៃពោះគួរតែធ្វើដើម្បីមានសុខភាពល្អទាំងម្តាយ និងកូន៖

ចូរប្រាកដថាអ្នកបានញ៉ាំវីតាមីនអាស៊ីតហ្វូលិកគ្រប់គ្រាន់ ហើយស្រ្តីដែលកំពុងតែរំពឹងថាមានកូនភ្លោះប្រហែលជាត្រូវការអាស៊ីតហ្វូលិកកាន់តែច្រើន។ អាស៊ីតហ្វូលិកអាចបន្ថយការប្រឈមនឹងជំងឺខូចបំពង់សរសៃប្រសាទពីកំណើតដូចជា ពកឆ្អឹងខ្នងជាដើម។ អ្នកជំនាញបានណែនាំឲ្យញ៉ាំមវីតាមីនអាស៊ីតហ្វូលិកនេះ ១មីលីក្រាមក្នុងមួយថ្ងៃសម្រាប់ស្រ្តីមានផ្ទៃពោះជាកូនភ្លោះ ខណៈពេលដែលស្រ្តីមានផ្ទៃពោះធម្មតាត្រឹមតែ ០.៤មីលីក្រាមប៉ុណ្ណោះ។ 

បង្កើនការញ៉ាំកាឡូរី

ស្រ្តីមានកូនតែមួយ ម្តាយត្រូវតេញ៉ាំកាឡូរីបន្ថែម ៣០០កាឡូរីក្នុងមួយថ្ងៃដើម្បីទារកលូតលាស់មានសុខភាពល្អ។ សម្រាប់ការមានផ្ទៃពោះជាកូនភ្លោះវិញ ការណែនាំសម្រាប់ការញ៉ាំកាឡូរីអាចត្រូវការរហូតដល់ ៦០០កាឡូរីបន្ថែមឯណោះក្នុងមួយថ្ងៃ (៣០០សម្រាប់កូនម្នាក់)

យល់ដឹងអំពីទម្ងន់ដែលត្រូវឡើង

ស្រ្តីដែលកំពុងតែមានកូនភ្លោះក៏ត្រូវការឡើងទម្ងន់ជាងស្រ្តីកូនម្នាក់ដែរ។ ស្រ្តីគួរតែឡើងទម្ងន់ពី ១៥.៥ ទៅ ២៤.៥គីឡូក្រាមសម្រាប់ការមានកូនភ្លោះ។ ការឡើងទម្ងន់តិចជាងនេះអាចធ្វើឲ្យប្រឈមនឹងការសម្រាលមិនគ្រប់ខែ និងកូនមានទម្ងន់មិនគ្រប់ទម្ងន់។ 

សម្រាកឲ្យបានច្រើន

ការដែលមានផ្ទៃពោះគឺជារឿងនឿយហត់ តែការមានកូនភ្លោះវិញកាន់តែនឿយហត់ជាងផង។ ចូរ សម្រាកឲ្យបានច្រើន និងមិនត្រូវឲ្យភាពថប់អារម្មណ៍ទាក់ទងនឹងការមានផ្ទៃពោះបំផ្លាញសុខភាព និងសេចក្តីសុខរបស់អ្នកបានឡើយ។ 

ចាប់ផ្តើមត្រៀមខ្លួនលឿនបន្តិច

សម្រាប់កូនភ្លោះគឺដែលអាយុគ្រប់ខែគឺ ៣៧សប្តាហ៍ ប៉ុន្តែអ្នកក៏ប្រហែលជាអាចសម្រាលកូនលឿនជាងនេះដែរ។ អ្នកជំនាញនិយាយថា កាលណាមានកូនក្នុងពោះកាន់តែច្រើន ការសម្រាលកូនក៏កាន់តែលឿនដែរ។ ដូច្នេះ ចូរត្រៀមខ្លួនឲ្យបានលឿនបន្តិចក៏មិនមែនជារឿងអត់ប្រយោជន៍ដែរ។ 

ចាប់ផ្តើមស្វែងរកជំនួយ

យោងទៅតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា ម្តាយដែលមានកូនភ្លោះក្នុងពោះទំនងជាមានអាការៈបាក់ទឹកចិត្តក្រោយសម្រាលកូនរួចកម្រិតមធ្យមទៅធ្ងន់ធ្ងរជាងម្តាយដែលមានកូនតែមួយ។ ស្រ្តីភាគច្រើនដែលមានកូនភ្លោះក៏ពិបាកនឹងការរលូតកូន និងមិនអាចមានកូនបានសម្រាប់បទពិសោធន៍កាលពីពេលមុនៗដែរ។ រឿងនេះអាចធ្វើឲ្យពួកគេស្រ្តេសកាន់តែខ្លាំង។ ការបង្កើតប្រព័ន្ធគាំទ្រអាចជួយដោះស្រាយស្រ្តេសបាន។ ចូរជ្រើសរើសយកជំនួយនេះពីក្រុមគ្រួសារ ឬមិត្តភក្តិស្និទ្ធស្នាល ឬជួលអ្នកមើលថែក្មេងមកនៅជាមួយក៏បាន៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T