ចាំពួកគាត់ទេ? តួសម្តែងក្នុងរឿង «Young And Dangerous» បែកគ្នា២០ឆ្នាំ ទើបមានឱកាសអាចសម្តែងរឿងថ្មី ជាមួយគ្នាវិញ

//s5.kh1.co/72/72afcd2508f90c09ec491904d42246309f8b39d6.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាប្រុសទាំងនេះ ដែលនិយមដើរតួជាក្រុមជនអន្តពាល ក៏បានចាប់ដៃគ្នាសម្តែងភាពយន្តដែលមានចំណងជើងថា «Golden Job» ជាមួយគ្នាវិញ ដោយពេលវេលាកន្លងផុតទៅរយៈកាល២០ឆ្នាំហើយ ដែលពួកគេខកខានសម្តែងភាពយន្តជាមួយគ្នា ដោយសារកន្លងមកផលិតករមិនបានបង្កើតសាច់រឿងថ្មីៗ។

ហុងកុង៖ ខ្សែរភាពយន្តរឿង «Young And Dangerous» គឺប្រភេទរឿងដែលនិយាយអំពីទំនាក់ទំនងនិង ការប្រយុទ្ធគ្នារវាងបក្សពួកបងធំបងតូច ដែលបានកើតឡើងក្នុងសង្គម ដោយមានតួសម្តែងល្បីបានចូលរួមសម្តែងមានដូចជា  Ekin Cheng Chin Kalok Jordan Chan Micheal Tseនិង Jerry Lamb ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ខ្សែរភាពយន្តមួយនេះ បានទទួលការគាំទ្រយ៉ាងខ្លាំង លើសពីការរំពឹងទុក្ខពីសំណាក់បងប្អូនដែលនិយមគាំទ្រវិស័យភាពយន្តផងដែរ មិនតែប៉ុណ្ណោះ ខ្សែភាពយន្តអាចរកចំណូលបានរាប់ពាន់លានផងដែរ ដាក់ចូលក្នុងហោប៉ៅផងដែរ។

ដោយឡែកក្រោយមកតារាប្រុសទាំងនេះ ដែលនិយមដើរតួជាក្រុមជនអន្តពាល ក៏បានចាប់ដៃគ្នាសម្តែងភាពយន្តដែលមានចំណងជើងថា «Golden Job» ជាមួយគ្នាវិញ ដោយពេលវេលាកន្លងផុតទៅរយៈកាល២០ឆ្នាំហើយដែលពួកគេខកខានសម្តែងភាពយន្តជាមួយគ្នា ដោយសារកន្លងមកផលិតករមិនបានបង្កើតសាច់រឿងថ្មីៗ។

ទោះបីយ៉ាងណាក៏ដោយ សម្រស់តារាសម្តែងទាំងនេះ ហាក់បីដូចជាមិនបានផ្លាស់ប្តូរខ្លាំងណាស់ណាឡើយ ទោះបីជាពេលវេលាកន្លងផុតទៅជិត២០ឆ្នាំក្តី ដែលធ្វើឲ្យមហាជនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង៕

«Young And Dangerous»
«Young And Dangerous»
«Young And Dangerous»
«Young And Dangerous»
«Golden Job»
«Golden Job»
«Golden Job»
«Golden Job»
«Golden Job»
«Golden Job»
«Golden Job»
«Golden Job»
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T