គួរឲ្យបារម្ភណាស់! របាយការណ៍ថ្មីបានបង្ហាញថា ផែនដីរបស់យើងបានបាត់បង់ផ្ទាំងទឹកកក រាប់រយជីហ្គាតោន ក្នុងមួយឆ្នាំៗ

//s5.kh1.co/da/da2ccad3e47d316260ac11dc16d6959814955986.jpg
បច្ចេកវិទ្យា

 ០៣-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការបាត់បង់ទឹកកកនេះបានបណ្ដាលឲ្យកម្ពស់ទឹកសមុទ្រកើនឡើងប្រហែលកន្លះអ៊ីញ ក្នុងចន្លោះឆ្នាំ២០០៣ និងឆ្នាំ២០១៩។

បរទេស៖ ផែនដីកំពុងបាត់បង់ទឹកកក ក្នុងល្បឿនកំណត់ត្រាមួយដ៏សំខាន់ ដោយសារការឡើងកម្ដៅពីមហាសមុទ្រ បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ ការសិក្សាថ្មីរបស់អង្គការណាសាបានបង្ហាញថា ផ្ទាំងទឹកកកនៅទ្វីបអង់តាក់ទិកនិងតំបន់ Greenland បានបាត់បង់ផ្ទាំងទឹកកកចំនួន១១៨ជីហ្គាតោន និងចំនួនទឹកកក២០០ជីហ្គាតោនជាមធ្យមក្នុងមួយឆ្នាំ។ ទំហំប៉ុណ្ណេះអាចបំពេញទៅក្នុងអាងហែលទឹកកីឡាអូឡាំពិកចំនួន១២៧លាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបាត់បង់ទឹកកកនេះបានបណ្ដាលឲ្យកម្ពស់ទឹកសមុទ្រកើនឡើងប្រហែលកន្លះអ៊ីញ ក្នុងចន្លោះឆ្នាំ២០០៣ និងឆ្នាំ២០១៩។ នោះគឺតិចជាងមួយភាគបី នៃចំនួនសរុបនៃកម្ពស់ទឹកសមុទ្រ ដែលត្រូវបានអង្កេតនៅក្នុងមហាសមុទ្រពិភពលោក។ បើទោះបីជាអង់តាក់ទិកបូព៌ាទទួលបាននូវទឹកកកខ្លះក៏ដោយ ក៏ការកើនឡើងនេះ គឺតិចតួចណាស់ បើប្រៀបធៀបទៅនឹងបរិមាណទឹកកក ដែលបានបាត់បង់នៅក្នុងតំបន់ផ្សេងទៀត។

ក្រុមអ្នកវិទ្យាសាស្ត្របានអង្កេតតំបន់ទឹកកក នៅទ្វីបអង់តាក់ទិក និងទឹកដី Greenland
ក្រុមអ្នកវិទ្យាសាស្ត្របានអង្កេតតំបន់ទឹកកក នៅទ្វីបអង់តាក់ទិក និងទឹកដី Greenland

យោងតាមអង្គការណាសា សីតុណ្ហភាពនៅរដូវក្ដៅគឺជាកត្តា​ ដែលនាំឲ្យមានការបាត់បង់ទឹកកកនេះ។ សីតុណ្ហភាពក្ដៅបានរំលាយទឹកកក ចេញពីផ្ទៃផ្ទាំងទឹកកក និងផ្ទាំងទឹកកក។ អង្គការណាសាបាននិយាយថា ខ្លួនបានកត់ត្រាទិន្នន័យចេញពីផ្កាយរណប Ice, Cloud and land Elevation Satellite 2 (ICESat-2) ដែលបានបង្ហោះនៅឆ្នាំ២០១៨ ដើម្បីធ្វើការវាស់ស្ទង់រយៈកម្ពស់នៅតាមតំបន់ទឹកកក ទូទាំងពិភពលោក។

ទិន្នន័យទាំងនោះ ត្រូវបានប្រៀបធៀបជាមួយការវាស់វែង ដោយផ្កាយរណប ICESat ទី១ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩ ដែលអនុញ្ញាតឲ្យអ្នកស្រាវជ្រាវ បង្កើតរូបភាពពេញលេញ នៃភាពស្មុគស្មាញនៃបម្រែបម្រួលផ្ទាំងទឹកកក និងការយល់ដឹងអំពីអនាគតនៃតំបន់ Greenland និងអង់តាក់ទិក៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T