Travis Scott ស្រលាញ់សង្សារម្ល៉េះ? គ្រាន់តែKylie Jenner និយាយបែបនេះសោះ

//s5.kh1.co/7d/7d8f9874e99cd6e7ce59977c0ea3006698d40553.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ម្ចាស់បទ «Highest In The Room» បានបង្កការភ្ញាក់ផ្អើលដល់ហ្វេនជាច្រើន ដោយតារាប្រុសរូបបានទាញឡាន Bugati សេរ៊ីថ្មីមកជិះនិង រោទិ៍ពេញទីក្រុង ដោយសារតែសង្សារបណ្តូលចិត្ត ស្រលាញ់ស្មើកែវភ្នែក Kylie Jenner និយាយថា ស្រលាញ់​ Travis Scott ជារៀងរហូត នៅក្នុងថ្ងៃខួបកំណើតរបស់តារាប្រុសរូបនេះផ្ទាល់តែម្តង។

បរទេស៖ ថ្មីៗនេះតារាចម្រៀងរ៉េបស្បែកខ្មៅ Travis Scott បានបង្កការភ្ញាក់ផ្អើលដល់ហ្វេនជាច្រើន ដោយតារាប្រុសរូបបានទាញឡាន Bugati សេរ៊ីថ្មីមកជិះនិង រោទិ៍ពេញទីក្រុង ដោយសារតែសង្សារបណ្តូលចិត្ត ស្រលាញ់ស្មើកែវភ្នែក Kylie Jenner និយាយថា ស្រលាញ់​ Travis Scott ជារៀងរហូត នៅក្នុងថ្ងៃខួបកំណើតរបស់តារាប្រុសរូបនេះផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ប៉ុន្មានខែនេះ ទោះបីជាគូស្នេហ៍ទាំងគូរនេះ មិនសូវជាបង្ហាញភាពផ្អែមល្ហែមដូចមុនក្តី ដោយសារជម្លោះរវាងពួកគេ ធ្វើឲ្យតារាចម្រៀងស្បែកខ្មៅសញ្ជាតិអាមេរិករូបនេះ រៀបបង្វេចចេញពីផ្ទះ Kylie Jenner តែម្តង ប៉ុន្តែទោះបីជាមានរឿងដូច្នេះក្តី ក៏គូស្នេហ៍មួយគូនេះ មិនបានបែកគ្នាទៅមានអ្នកថ្មីឡើយ ដោយក្តីស្រលាញ់ពួកគេនៅតែមានចំពោះគ្នាដដែលមិនប្រួលប្រែឡើយ។

នេះមិនមែនជារឿងប្លែកឡើយ ដែល ម្ចាស់បទ «Highest In The Room» រូបនេះតែងតែធ្វើដូច្នេះ ដោយសារតែរូបគេជាមនុស្សមិនចូលចិត្តលាក់លៀម ក្តីស្រលាញ់ទៅកាន់ Kylie Jennerឡើយ ដោយកន្លងមកគូស្នេហ៍មួយគូនេះតែងតែឈ្លោះគ្នាញឹកញាប់ខ្លាំងណាស់ ប៉ុន្តែមិនយូរប៉ុន្មានពួកគេក៏ត្រលប់មកទាក់ទងគ្នាវិញដដែល៕

 Travis Scott Kylie Jennerនិង កូនស្រី
 Travis Scott Kylie Jennerនិង កូនស្រី
 Travis Scottនិង កូនស្រី
 Travis Scottនិង កូនស្រី
 Travis Scottនិង Kylie Jenner
 Travis Scottនិង Kylie Jenner
 Travis Scottនិង Kylie Jenner
 Travis Scottនិង Kylie Jenner
 Travis Scottនិង កូនស្រី
 Travis Scottនិង កូនស្រី
 Travis Scottនិង រថយន្ត Bugati
 Travis Scottនិង រថយន្ត Bugati
 Travis Scottនិង រថយន្ត Bugati
 Travis Scottនិង រថយន្ត Bugati
ដើមហេតុដែល Kylie Jenner បង្ហោះសារនេះនៅក្នង Instagram
ដើមហេតុដែល Kylie Jenner បង្ហោះសារនេះនៅក្នង Instagram
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T