ពេលវេលាកន្លងផុតទៅ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពប្រែប្រួល ទៅមុខជានិច្ច មិនតែប៉ុណ្ណោះ ចិត្តគំនិត របស់មនុស្សក៏មាន ការផ្លាស់ប្តូរពីមួយជំនាន់ ទៅមួយជំនាន់ ផងដែរ ដែលបណ្តាលមកពីការជឿនលឿន ក៏ដូចជាកត្តាផ្សេងៗ នៅក្នុងសង្គម។

យ៉ាងណាមិញ នៅក្នុងប្រទេសចិន ក៏ត្រូវបាន គេមើលឃើញថា ចរិកមនុស្សមានការខុសប្លែក ពីមុនច្រើនផងដែរ។ មិនមែនទាំងអស់នោះទេ គ្រាន់តែមានមនុស្សមួយចំនួន ដែលគេតែងប្រទះឃើញ ជាញឹកញាប់ នៅតាមវីឌីអូឃ្លីបនានា លើប្រព័ន្ធអ៊ិនធើណេត បង្ហាញពីការគ្មានទឹកចិត្ត ជួយដល់អ្នកដទៃ។ ទោះជាយ៉ាងណា មានការរិះគន់ ទៅលើទង្វើមិនល្អមួយចំនួន ជាពិសេសនោះ គឺនៅពេលដែល មានហេតុការណ៍អាក្រក់ ដូចជា គ្រោះថ្នាក់ ឬ អំពើហឹង្សា ជាដើមនោះ ឃើញថា មនុស្សភាគច្រើន មិនសូវជាយកចិត្តទុកដាក់ និង រវីរវល់ ឡើយ ដោយគ្រាន់តែឈរមើល ឬ ឈរថតវីឌីអូទុកមើលទៅវិញ។

នៅក្នុងវីឌីអូខាងក្រោមនេះ បង្ហាញពីសកម្មភាពជំលោះ ២ ដោយ ឈុតទី១ នៅក្នុងទីក្រុង Bengbu ខេត្ត Anhui ចំណែកឯឈុតទី២ នៅក្នុងទីក្រុង ហុងកុង ដែលសបញ្ជាក់អោយឃើញ ពីការអត់ចិត្ត របស់មនុស្សមួយចំនួន មិនព្រមចូលជួយ ឬ ឃាត់ តែបែរជាឈរមើលទៅវិញ។

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]