ហួសចិត្ត! ប្រជាជនថៃនាំគ្នាសម្រុកទៅទិញគ្រឿងស្រវឹង ក្រោយពេលរដ្ឋាភិបាលថៃប្រកាសឲ្យបើកលក់ជាធម្មតាវិញ (មានវីដេអូ)

//s5.kh1.co/26/26ecace5c3bbc7847f7a92b0bf131585c03f1922.jpg
សង្គម

 ០៤-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ហួសចិត្ត! ប្រជាជនថៃនាំគ្នាសម្រុកទៅទិញគ្រឿងស្រវឹង ក្រោយពេលរដ្ឋាភិបាលថៃប្រកាសឲ្យបើកលក់ជាធម្មតាវិញ

ថៃ៖ កាលពីខែមេសា កន្លងទៅនេះ រដ្ឋាភិបាលថៃបានប្រកាសបិទការលក់គ្រឿងស្រវឹង ដែលមានជាតិ អាល់កុលគ្រប់ប្រភេទ ដើម្បីជាវិធានការទប់ស្កាត់វីរុសកូវីដ១៩ ដោយសារគ្រឿងស្រវឹង គឺជាមូលហេតុដែលនាំឲ្យប្រជាជនល្មើសនឹងបម្រាម ដែលហាមឃាត់ការជួបជុំគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិធានការមួយនេះ ត្រូវបានគេអនុវត្តយ៉ាងតឹងរ៉ឹង រហូតដល់ថ្ងៃទី០៣ ខែឧសភានេះ រដ្ឋាភិបាលបានសម្រេចដកបម្រាមនេះចេញទៅវិញ និងអនុញ្ញាតឲ្យមានការចរាចរលក់ដូរគ្រឿងស្រវឹង ជាធម្មតាវិញ។ គ្រាន់តែរដ្ឋាភិបាលប្រកាសបែបនេះភ្លាម ស្រាប់តែប្រជាជនបាននាំគ្នាសម្រុកទៅទិញគ្រឿងស្រវឹងទាំងនោះនៅតាមហាងយកមកទទួលទានភ្លាមៗ តាមរយៈវីដេអូដែលគេថតបាន និងបង្ហោះនៅលើគណនីហ្វេសប៊ុកមួយ។ តាមរយៈវីដេអូ គេសង្កេតឃើញថា ប្រជាជនថៃជាច្រើននាក់កំពុងមានភាពមមាញឹកខ្លាំងក្នុងការដឹកជញ្ជូនស្រាបៀទាំងកេសៗ ចេញពីផ្សារ Makro ថៃ ទំនងដូចជាពួកគេអត់ទ្រាំនឹងមិនបានទទួលទានគ្រឿងស្រវឹង ក្នុងរយៈពេលជាយូរណាស់មកហើយ។

សកម្មភាពមួយនេះ ត្រូវបានអ្នកលេងអ៊ិនធឺណែតថៃជាច្រើន សម្ដែងនូវអារម្មណ៍ហួសចិត្ត មិននឹកស្មានថាប្រជាជនខ្លួនពិតជាពេញនិយមទទួលទានគ្រឿងស្រវឹងយ៉ាងខ្លាំងបែបនេះសោះ៕

សូមទស្សនាវីដេអូខាងក្រោម

ទិដ្ឋភាពប្រជាជនថៃ ដែលកំពុងមមាញឹកក្នុងការជញ្ជូនគ្រឿងស្រវឹង
ទិដ្ឋភាពប្រជាជនថៃ ដែលកំពុងមមាញឹកក្នុងការជញ្ជូនគ្រឿងស្រវឹង
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T