ប្រទេសវៀតណាម បានសម្រេចក្នុងការសាងសង់ ស្ពាននាគព្រួសភ្លើងមួយដ៏ស្រស់ស្អាត និងគួរឲ្យចាប់អារម្មណ៏ ដែលវាមានប្រវែង ៦៦៦ម៉ែត្រ និងកំពស់ ៣៧.៥ម៉ែត្រ មានទីតាំងស្ថិតនៅក្នុងទីក្រុង Da Nang ប្រទេសវៀតណាម។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ស្ពាននាគព្រួសភ្លើងមួយនេះ គឺបានចំណាយប្រាក់ចំនួន ៨៤លានដុល្លារអាមេរិក ហើយវាមានទំងន់ ១០០០តោន និងជាស្ពាននាគដែលធំជាងគេ នៅក្នុងពិភពលោក។ ដូចគ្នានេះដែរ ស្ពាននាគមួយនេះ ត្រូវបានបើកសម្ភោធឲ្យប្រើប្រាស់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ ដែលគេបានរៀបចំ ប្រព័ន្ធភ្លើងដ៏ស្រស់ស្អាត ថែមទាំងមានអំពូលភ្លើង LED ចំនួន ១៥,០០០អំពូល ដែលអាចឲ្យវាប្តូរពណ៌បានច្រើន។

សូមបញ្ជាក់ផងដែរថា ស្ពានមួយនេះ ត្រូវបានសាងសង់លើទន្លេ Han ក្នុងទីក្រុង Da Nang ប្រទេសវៀតណាម ហើយស្ពាននាគមួយនេះ អាចមានសមត្ថភាពព្រួសភ្លើង ឬទឹកចេញពីមាត់វា ដោយគេបានកំណត់ពេល ដើម្បីឲ្យវាព្រួស។



















ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]