Ken Phupoom អផ្សុកពេក បង្ហោះរូបមួយសន្លឹកឲ្យហ្វេនៗបាញ់លេងពេញ Instagram

//s5.kh1.co/03/03522cd3165bede4d83aef75ac34c71604114520.jpg
នារី

 ០៤-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Ken Phupoom បង្ហោះរូបមួយសន្លឹក ត្រូវចិត្តអ្នកគាំទ្រឲ្យបាញ់ចុកៗតែម្ដង

ថៃ៖ តារាសម្ដែងប្រុសដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ដែលប្រិយមិត្តធ្លាប់បានស្គាល់តាមរយៈការសម្ដែងក្នុងរឿង ព្រះម៉ែនាគី លោក Ken Phupoom ត្រូវបានចាត់ទុកថាជាអ្នកសម្ដែងដ៏ប៉ិនប្រសប់ម្នាក់ ហើយថែមទាំងមានរូបសម្បត្តិស្រស់សង្ហាទៀតផង ជាហេតុធ្វើឲ្យមានហ្វេនៗគាំទ្រលោកជាច្រើន។ នៅរាល់ពេលដែលលោកបង្ហោះរូបនៅលើគណនី Instagram ម្ដងៗ អ្នកគាំទ្រតែងតែចូលទៅខមមិនសរសើរលោកមិនលោះពេលឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែពេលនេះ នៅពេលដែលលោកបង្ហោះរូបភាពថ្មីមួយនៅលើគណនី Instagram ហ្វេនៗរបស់លោកលែងសូវសរសើរលោកដូចមុនទៀតហើយ ប៉ុន្តែពួកគេនាំគ្នាបាញ់លោកយ៉ាងចាស់ដៃតែម្ដង។ រូបដែលលោកបង្ហោះចុងក្រោយគេនោះ គឺជារូបភាពដែលលោកអង្គុយក្រោមដើមឈើ ប៉ុន្តែលោកបានដាក់ក្បាលចូលទៅក្នុងគុម្ពឈើ ជាហេតុធ្វើឲ្យគេមើលឃើញតែដងខ្លួនរបស់លោក មួយកំណាត់ត្រឹមកចុះក្រោមតែប៉ុណ្ណោះ ដោយអមជាមួយនឹងចំណងជើងថា៖ "កំពុងរកអ្វីញ៉ាំ!"។ គ្រាន់តែរូបនេះត្រូវបានបង្ហោះភ្លាម ហ្វេនៗរបស់លោកបានចូលទៅខមមិនបែបឌឺដងទៅកាន់រូបភាពនោះភ្លាម ដោយការលើកឡើងខុសៗគ្នាថា៖ "មើលមួយភ្លែតស្មានតែព្រាយដើមឈើ!" "នៅផ្ទះយូរពេកទើបក្លាយទៅជាបែបនេះ!" "អាការៈមើលទៅ គួរឲ្យបារម្ភណាស់!" "អាវ! ជាបក្សីឬ? ស្មានតែជាស្វា!" ជាដើម។

ប៉ុន្តែលោកមិនបានប្រតិកម្មតបតទៅនឹងការឌឺដងទាំងនេះឡើយ ព្រោះវាគ្រាន់តែជាការលេងសើចកម្សាន្តរបស់អ្នកគាំទ្រលោកតែប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបថតរបស់ Ken Phupoom ដែលត្រូវហ្វេនបាញ់ឡើងចុកៗ
រូបថតរបស់ Ken Phupoom ដែលត្រូវហ្វេនបាញ់ឡើងចុកៗ
Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T