Boy Pisanu ត្រូវបានគេលួចយករូបថតទៅប្រើប្រាស់ដើម្បីធ្វើរឿងមួយនេះ

//s5.kh1.co/77/77aab5b485ab296ccffd5ca8364136f95e7b2650.jpg
នារី

 ០៤-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ដោយសារសង្ហាពេក Boy Pisanu ត្រូវបានគេលួចយករូបថតទៅបង្កើតគណនីក្លែងក្លាយស្វែងរកគូ

ថៃ៖ តារាសម្ដែងថៃ លោក Boy Pisanu បើទោះបីជាពេលនេះលោកមានវ័យរាងជ្រេបន្តិចក៏ដោយ ក៏ប៉ុន្តែលោកនៅតែរក្សារូបរាងបានសង្ហា មាំទាំ និងជាទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រដដែល។ ដោយហេតុនេះហើយ ទើបបានជាមានអ្នកលួចយករូបថតរបស់លោក ទៅបង្កើតគណនីក្លែងក្លាយនៅលើកម្មវិធីមួយ ដើម្បីស្វែងរកគូ ដែលគេស្គាល់ថា កម្មវិធី Tinder។ ក្នុងនោះ គណនីក្លែងក្លាយដែលគេបានយករូបថតរបស់លោកទៅប្រើប្រាស់ មិនមានជាគណនីស្វែងរកគូក្នុងតំបន់ប្រទេសថៃឡើយ ប៉ុន្តែវាគឺជាគណនីសម្រាប់តំបន់ប្រទេសចិន ហុងកុង និងតៃវ៉ាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីជៀសវាងការយល់ច្រឡំតទៅទៀត ពេលនេះសាមីខ្លួន លោក Boy Pisanu បានចេញមុខបកស្រាយហើយអំពីរឿងមួយនេះ ដើម្បីជៀសវាងបញ្ហាធំនៅពេលក្រោយ ដោយលោកបានបង្ហោះសារមួយនៅលើគណនី Instagram អមជាមួយ Screenshot របស់គណនីក្លែងក្លាយមួយនោះ ដែលមានខ្លឹមសារដូចតទៅ៖ ខ្ញុំមិនបានលេង Tinder ទេ មានអ្នកសួរខ្ញុំច្រើនណាស់ ទាំងអ្នកនៅថៃ និង តៃវ៉ាន់ មានអ្នកលួចយករូបរបស់ខ្ញុំទៅប្រើប្រាស់ក្លែងក្លាយតែប៉ុណ្ណោះ! អ្នកលួចនោះអាចនឹងជាជនជាតិតៃវ៉ាន់ ឬអ្វី ខ្ញុំមិនសូវច្បាស់ទេ ព្រោះឃើញមានសរសេរអក្សរចិន!! ប្រយ័ត្នផងអ្នកទាំងអស់គ្នា។

ហេតុការណ៍មួយនេះ ក៏អាចជាការដាស់តឿនទៅដល់អ្នកដែលនិយមប្រើប្រាស់កម្មវិធីស្វែងរកគូ ដូច ជា Tinder ជាដើមឲ្យមានការប្រុងប្រយ័ត្ន ដោយសារតែពួកកម្មវិធីទាំងនេះសម្បូរទៅដោយមនុស្សដែលប្រើប្រាស់រូបថតក្លែងក្លាយ ដូច្នេះវាអាចនឹងបង្កគ្រោះថ្នាក់ខ្លាំងដល់អ្នកប្រើប្រាស់ បើមានការធ្វេសប្រហែសសូម្បីតែបន្តិច៕

សូមទស្សនារូបភាពខាងក្រោម៖

សារបង្ហោះបកស្រាយរបស់លោក Boy Pisanu
សារបង្ហោះបកស្រាយរបស់លោក Boy Pisanu
Boy Pisanu
Boy Pisanu
Boy Pisanu
Boy Pisanu
Boy Pisanu
Boy Pisanu
Boy Pisanu
Boy Pisanu
Boy Pisanu
Boy Pisanu
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T