កន្លែងដ៏ស្អាតបំផុតទាំង ១០ ដែលត្រូវទៅកម្សាន្តនៅប្រទេសសិង្ហបុរី

//s5.kh1.co/91/91acb814bd34e9dfa73476b271bed43bf0b4c95a.jpg
យល់ដឹង

 ០៤-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ប្រទេសសិង្ហបុរីតូច ប៉ុន្តែនៅពេលដែលអ្នកបានទៅដល់ ទេសភាពនៃកន្លែងស្រស់ស្អាតជាច្រើន និងទាក់ចិត្តអ្នកជាពុំខាន

សិង្ហបុរី៖ ប្រទេសសិង្ហបុរីតូច ប៉ុន្តែនៅពេលដែលអ្នកបានទៅដល់ទេសភាពនៃកន្លែងស្រស់ស្អាតជាច្រើន និងទាក់ចិត្តអ្នកជាពុំខាន។ ប្រទេសនេះមានទីតាំងប្រវតិ្តសាស្រ្ត និងកន្លែងផ្សេងជាច្រើនទៀតដែលមានសម្រស់ស្រស់បំព្រង ហើយកន្លែងទាំងអស់នោះហើយដែលធ្វើឱ្យប្រទេសសិង្ហបុរីខុសគ្នាពីប្រទេសផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាកន្លែងដ៏ស្អាតបំផុតទាំង ១០ ដែលត្រូវទៅកម្សាន្តនៅប្រទេសសិង្ហបុរី៖

១. Henderson Waves

Henderson Waves គឺជាផ្នែកមួយនៃ Southern Ridge ដែលជាផ្លូវដើរមួយដែលភ្ជាប់ទៅកាន់ ឧទ្យានផ្សេងៗគ្នានៅភាគខាងត្បូងនៃប្រទេសសិង្ហបុរី។ ស្ពាននេះត្រូវបានគេសរសើរថាវាមានភាពទាក់ទាញភ្នែកភ្ញៀវទេសចរដោយសោភ័ណភាពនៃស្ពាន និងទេសភាពនៃពពួករុក្ខជាតិនិងពពួកសត្វដែលនៅព័ទ្ធជុំវិញនោះ។ Henderson Waves គឺជាស្ពានថ្មើរជើងខ្ពស់បំផុតនៅប្រទេសសិង្ហបុរីដែលមានទេសភាពដ៏ស្រស់ស្អាត គួរឱ្យភ្ញាក់ផ្អើលនៃព្រៃខៀវស្រងាត់និងផ្ទៃមេឃដ៏ស្រស់ស្អាត។

Henderson
  Waves
Henderson Waves
Henderson
  Waves
Henderson Waves

២. CHIJMES

CHIJMES តែងតែមានប្រជាប្រិយភាពចំពោះស្ថាបត្យកម្មដែលមានភាពរស់រវើក និងជញ្ជាំងពណ៌សដែលធ្វើឱ្យកន្លែងនេះមានរូបភាពស្អាតបំផុត។ ហើយវាមានភោជនីយដ្ឋាននិងបារនៅក្បែរនោះផ្តល់ ជូននូវឱកាសដើម្បីទទួលទានអាហារពេលរីករាយនឹងទេសភាព។

CHIJMES
CHIJMES
CHIJMES
CHIJMES

៣.​ Changi Boardwalk

Changi Boardwalk មានទីតាំងនៅចុងខាងកើតនៃប្រទេសសិង្ហបុរី មូលដ្ឋាននេះផ្តល់ជូននូវទេសភាពគួរឱ្យចាប់អារម្មណ៍មួយចំនួននៅតាមផ្លូវ។ វាមានដើមឈើយក្ស និងដើមឈើចាស់ជាច្រើន នៅតាមបណ្តោយផ្លូវចម្ងាយ ២,២ គីឡូម៉ែត្រ។ ស្ថិតនៅខាងស្តាំសមុទ្រអ្នកនឹងបានគយគន់សម្រស់ព្រះអាទិត្យរះ និងព្រះអាទិត្យលិចដែលមានពន្លឺចែងចាំងនៅលើលំហសមុទ្រដ៏ធំល្វឹងល្វើយ។ នៅជាប់នឹងសមុទ្រគឺជាតំបន់ដែលមានពណ៌បៃតង និង ស្ងប់ស្ងាត់ដែលជាទេសភាពពិសេសមួយរបស់ប្រទេសសិង្ហបុរី។

Changi
  Boardwalk
Changi Boardwalk
Changi
  Boardwalk
Changi Boardwalk
Changi
  Boardwalk
Changi Boardwalk

៤. Toa Payoh Dragon Playground

សម្រាប់អ្នកដែលកើតនៅប្រទេសសិង្ហបុរី ជាពិសេសមុនទសវត្សឆ្នាំ ២០០០គឺពិតជាស្គាល់ច្បាស់ហើយ។ សួនកុមារនេះគឺតុបតែងដោយមានរូបសត្វតោព្រៃ និងសត្វដែលមានរូបតំណាងទាំងរូបពិតនិងទេវកថា គឺជាល្បែងកំសាន្តស្វាគមន៍សម្រាប់ក្មេងៗ។ សួនកុមានេះមានក្បាលនាគធំមួយនិងដងខ្លួនរបស់វាជានិមិត្តរូប ដែលបានកំពុងរីករាលដាលពាសពេញប្រទេសសិង្ហបុរីទៅហើយ។

Toa
  Payoh Dragon Playground
Toa Payoh Dragon Playground
Toa
  Payoh Dragon Playground
Toa Payoh Dragon Playground

៥. The Pinnacle@Duxton

 អចលនទ្រព្យលំនៅឋានសាធារណៈដែលមានភាពលេចធ្លោជាងគេនេះបានឈ្នះពានរង្វាន់ជាច្រើនសម្រាប់ស្ថាបត្យកម្មរបស់ខ្លួន ហើយវាមិនពិបាកយល់ពីមូលហេតុនោះទេ។ វាមានកម្ពស់ខ្ពស់គួរឱ្យចាប់អារម្មណ៍សូម្បីតែប្រៀបធៀបទៅនឹងអចលនទ្រព្យលំនៅដ្ឋានផ្សេងទៀត ហើយវាមានរូបរាងបញ្ឈរនិងស្ដើងខ្ពស់។ វាមានស្ពានអាកាសចំនួនពីរ ត្រូវបានប្រើសម្រាប់ត ភ្ជាប់ពីអាគាមួយទៅមួយទៀត និងសម្រាប់សកម្មភាពផ្សេងទៀត ហើយវាក៏បានផ្តល់នូវទេសភាពដ៏ស្រស់ស្អាតនៃកណ្តាលទីក្រុង។ វាក៏មានប្រជាប្រិយភាពផងដែរក្នុងអំឡុងពេលដើរព្យុហយាត្រាទិវាជាតិ។

The
  Pinnacle@Duxton
The Pinnacle@Duxton
The
  Pinnacle@Duxton
The Pinnacle@Duxton
The
  Pinnacle@Duxton
The Pinnacle@Duxton

៦. People’s Park Complex

កន្លែងនេះជាអចលនទ្រព្យលំនៅដ្ឋានដែលជាស្នាដៃដំបូងរបស់ Brutalist ដែលត្រូវបានជះឥទ្ធិពលដោយការរួមបញ្ចូលគ្នារវាងគំនិតរបស់ Le Corbusier និងទ្រឹស្តីនៃចលនាមេតាប៉ូលីសជប៉ុន។

People’s
  Park Complex
People’s Park Complex
People’s
  Park Complex
People’s Park Complex

. Mount Faber

វាពិតជាអស្ចារ្យសម្រាប់អ្នកដែលមានបំណងចង់ជិះកន្ត្រកខ្សែកាបចុះពីជម្រាលភ្នំ Faber។ អ្វីដែលអស្ចារ្យអំពីរឿងនេះគឺអ្នកអាចមើលឃើញទេសភាពដ៏អស្ចារ្យបំផុតនៃមណ្ឌលពាណិជ្ជកម្ម ហើយអ្នកអាចប្រើកែវយឹតដើម្បីមើលទីតាំងនៅជុំវិញ និងទេសភាពដ៏ស្រស់ស្អាតនៃកោះនៅគែមនៃប្រទេសសិង្ហបុរីឆ្ងាយពីមហាសមុទ្រ។

Mount
  Faber
Mount Faber
Mount
  Faber
Mount Faber

៨. Marina Bay Sands SkyPark Observation Deck

SkyPark ជាទេសភាពមួយក្នុងចំណោមទេសភាពដ៏ល្អបំផុតរបស់ប្រទេសសិង្ហបុរីដែលអ្នកនឹងមានឱកាសមើលឃើញពីវិសាលភាពដ៏ធំទូលាយនិង ចម្រុះពីផ្លូវដឹកជញ្ជូននៅតាមឆ្នេរសមុទ្ររហូតដល់អាគារខ្ពស់ជាងគេដែលមានទេសភាពដ៏អស្ចារ្យ និងទេសភាពដ៏អស្ចារ្យនៃសួនច្បារនៅឆ្នេរសមុទ្រ។

Marina
  Bay Sands SkyPark Observation Deck
Marina Bay Sands SkyPark Observation Deck
Marina
  Bay Sands SkyPark Observation Deck
Marina Bay Sands SkyPark Observation Deck

៩. Punggol Waterway Park

Punggol Waterway Park គឺជាឧទ្យានមាត់ទន្លេមួយដែលមានភាពការច្នៃប្រឌិត។ ទោះបីជាមនុស្សបង្កើតដោយដៃក៏ដោយក៏វាបានក្លាយជាការពេញនិយមយ៉ាងខ្លាំងសម្រាប់រូបរាង សោភ័ណភាពទឹក និងបន្ថែមភាពស្ងប់ស្ងាត់ដែលកម្រមាននៅក្នុងប្រទេសដែលមានមនុស្សច្រើនកុះករមួយនេះ។

Punggol
  Waterway Park
Punggol Waterway Park
Punggol
  Waterway Park
Punggol Waterway Park
Punggol
  Waterway Park
Punggol Waterway Park

១០. Sri Mariamman Mandir

Sri Mariamman Mandir កន្លែងគោរពបូជាបែបហិណ្ឌូដ៏ចំណាស់ជាងគេបំផុតរបស់សិង្ហបុរីក៏ល្បីល្បាញផងដែរថាជាកន្លែងសក្ការៈបូជា ដែលមានភាពលេចធ្លោជាងគេក្នុងចំណោមកន្លែងគោរពបូជាហិណ្ឌូឥណ្ឌាខាងត្បូង។ វិមានដ៏អច្ជរយៈ និងស្មុគស្មាញនេះមានភាពល្បីល្បាញដោយសារគោបុរៈដែលជាប៉មនៅពីខាងលើអ្នកពេលអ្នកចូលប្រាសាទ។ វាសម្បូរទៅដោយរូបចម្លាក់នៅខាងក្នុងរូបភាពទាក់ទាញនៃអាទិទេពរបស់ហិណ្ឌូសាសនា៕

Sri Mariamman Mandir
Sri Mariamman Mandir
Sri Mariamman Mandir
Sri Mariamman Mandir
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T