បាត់មុខអាយដលយូរ នេះហើយសម្រស់លោក បច្ចុប្បន្ន

//s5.kh1.co/3f/3fb0aa9d11da9e58431a3db7466570246ae5ad27.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បើទោះបីជាពេលវេលាកន្លងហួសទៅអស់រយៈពេលជាច្រើនឆ្នាំ តែបច្ចុប្បន្ននេះ តារាចម្រៀងដ៏មានប្រជាប្រិយភាព លោក ណាំ ប៊ុណ្ណារ័ត្ន នៅតែមានភាពស្រស់សង្ហា ដូចដើម ដែលគួរជាទីចាប់អារម្មណ៍របស់ហ្វេនៗគ្រប់គ្នា ផងដែរ

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តច្បាស់ជាបានស្គាល់ តារាចម្រៀងដ៏មានប្រជាប្រិយភាព លោក ណាំ ប៊ុណ្ណារ័ត្ន ជាតារាចម្រៀងមួយរូបដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើន កុះករ តាមរយៈសម្លេងដ៏ពីរោះ ព្រមជាមួយនឹងបទចម្រៀងដ៏ពេញនិយមជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជា មួយរយៈក្រោយមកនេះ តារាប្រុសរូបនេះ ហាក់មានភាពស្ងប់ស្ងាត់ពីវិស័យសិល្បៈ ក៏ពិតមែន តែលោក នៅតែទទួលបានការគាំទ្រយ៉ាងច្រើន ទៅលើផ្នែកនិពន្ធបទចម្រៀង ដែលសុទ្ធសឹងតែជាបទល្បីៗ និង ពេញនិយម ក្នុងស្រទាប់យុវវ័យ ថែមទៀតផង។

មិនត្រឹមតែ មានសមត្ថភាពដ៏ល្អ នៅក្នុងវិស័យសិល្បៈចម្រៀង តែប៉ុណ្ណោះនោះទេ លោក ណាំ ប៊ុណ្ណារ័ត្ន ថែមទាំងមានមុខមាត់ស្រស់សង្ហា គួរជាទីចាប់អារម្មណ៍របស់ហ្វេនៗគ្រប់គ្នា ម៉្យាងវិញទៀត បើទោះបីជាពេលវេលាកន្លងហួសទៅអស់រយៈពេលជាច្រើនឆ្នាំ តែ បច្ចុប្បន្ននេះ សម្រស់របស់លោកផ្ទាល់គឺ នៅតែមានភាពស្រស់សង្ហា ដូចដើម មិនចាញ់កាលពីមុននោះឡើយ៕​

សូមទស្សនារូបភាពខាងក្រោម៖​

 ណាំ ប៊ុណ្ណារ័ត្ន
 ណាំ ប៊ុណ្ណារ័ត្ន
 ណាំ ប៊ុណ្ណារ័ត្ន
 ណាំ ប៊ុណ្ណារ័ត្ន
 ណាំ ប៊ុណ្ណារ័ត្ន
 ណាំ ប៊ុណ្ណារ័ត្ន
 ណាំ ប៊ុណ្ណារ័ត្ន
 ណាំ ប៊ុណ្ណារ័ត្ន
 ណាំ ប៊ុណ្ណារ័ត្ន
 ណាំ ប៊ុណ្ណារ័ត្ន
ណាំ ប៊ុណ្ណារ័ត្ន
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T