រាជធានីភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយ ពណ៌សមួយគ្រឿង បើកដោយបុរសម្នាក់ងោកមួយភាំង ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺរបាំងថ្មចែក ផ្លូវបាក់ និងបុករបាំងថ្មចែកផ្លូវបាក់អស់៤កង់ ចំណែកនិងវៀចជាច្រើនកង់ រថយន្តបង្កដាច់កាឡេរ បូតកង់មុខទាំង២ចេញពីរថយន្តធ្វើឲ្យរថយន្តផ្នែក ខាងមុខលុតជង្គង់ក្រាបនៅកណ្តាលផ្លូវ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី៩ មេសា ២០១៣ នៅផ្លូវលេខ២៧១ ក្រុមទី៣២ ភូមិ៥ មុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះ២,៥តោន ជាប្រភេទរថយន្តដឹកទំនិញ បើកដោយបុរសម្នាក់ងងុយដេកងោកមួយភាំង រេចង្កូតទៅបុកបាក់បង្គោល ភ្លើងបំភ្លឺរបាំងថ្មចែកផ្លូវ រួចជ្រុលទៅបុករបាំងថ្មចែកផ្លូវ បណ្តាលឱ្យបាក់អស់៤កង់ និងវៀចជាច្រើនកង់ ចំណែករថយន្តបើកអូសទៅមុខជាង៤០ម៉ែត្រ ធ្វើឲ្យកង់មុខទាំង២ដាច់កាឡេរបូតកង់ចេញពីរថយន្តធ្វើឲ្យផ្នែកខាង មុខរថយន្តលុតជង្គង់ក្រាបដល់ដីនៅកណ្តាលផ្លូវបែកកាទែរហូរប្រេងពេញផ្លូវ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ រីឯរថយន្តបង្កត្រូវសមត្ថកិច្ចស្ទូចយកទៅសាលារាជធានីភ្នំពេញ ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]