ប្រទេសជួបបញ្ហា តារាសម្តែងហុងកុងទាំងនេះ យល់ព្រមធ្វើរឿងនឹកស្មានមិនដល់មួយ

//s5.kh1.co/23/23b846f7d828c5fa6ba76c86ee83b83451de6d88.jpg
តារា & កម្សាន្ដ

 ០២-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ពិត​ជា​មាន​សន្តានចិត្ត​ល្អ​ខ្លាំង​ណាស់ ដើម្បី​សម្រួល​ដល់​ផលិតករ​រួម​ទាំង​ ក្រុម​ការ​ងារ​តារា​ប្រុស​ល្បីៗ​ទាំង​នេះ ​យល់​ព្រម​កាត់​បន្ថយ​ប្រាក់​ខែ​ក្នុង​ការ​ថត​ភាពយន្ត​ថ្មី​របស់​ពួកគេ។

ហុងកុង៖ ស្របពេល​ដែល វិស័យ​ភាព​យន្ត​ ​កំពុងតែ​ប្រឈម​មុខ​នឹង​ កាលៈទេសៈដ៏លំបាក ​បន្ទាប់​ពី​ មេរោគ​ឆ្លង​ដ៏សាហាវ​រួចមក ពេល​នេះ​ គេឃើញ​មាន​ កំពូល​សិល្បករ ​របស់​ហុងកុងទាំង​​នេះ ​បាន​ប្រកាស​កាត់​បន្ថយ​ ថ្លៃ​ខ្លួន​ថត​រឿង ​ដើម្បី​សម្រួល​បន្ទុក​ ដល់​ផលិតករ​។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង ​ក្នុង​ចំណោម​តារាប្រុស​ល្បីៗ​ ដែល​ប្រកាស​ទម្លាក់​តម្លៃខ្លួន ​ថត​រឿង​ទាំង​នោះ​ក៏​មាន​ តារាសម្តែង​ប្រុសAndy Lau មួយ​រូប​ផងដែរ។ សម្រាប់​ខែ​ថ្មី​នេះ ​ខ្សែភាពយន្ត​ដែល​មាន​ចំណង​ជើងថា​ «Sacred Seven» នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ថត ​ជា​ផ្លូវការ​ហើយ។ ហើយ​សម្រាប់ ​គម្រោង​នេះ Andy Lau ក៏​បាន​សម្រេច​ចិត្ត ​កាត់​បន្ថយ​ប្រាក់​ខែ​របស់​ខ្លួន ​ចំនួន​២០ភាគ​រយ ដើម្បី​ចែក​រំលែក​ដល់ ​ក្រុមការងារ​ទាំង​អស់​គ្នា​។

យ៉ាង​ណាមិញ​ ​ក្រៅពីAndy Lau គេក៏​ឃើញមាន​តារាប្រុស​ល្បីៗ ​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា​Mark Chao កាត់បន្ថយតម្លៃខ្លួន ចំនួន៤០ ភាគរយ ហើយAaron Kwok យល់​ព្រម​កាត់​បន្ថយ ​តម្លៃ​ខ្លួន​ចំនួន៣០ ភាពរយ ក្នុង​គម្រោង​រឿង​ថ្មី​ របស់​លោកនេះ។ រីឯចំណែក​Gordon Lam ដើម្បី​បង្ហាញ​ពី​ទឹក​ចិត្ត ​ចង់​ចែក​រំលែក​ដល់ក្រុម​ការងារ ​ក៏​ដូច​ជា​ផលិតករ​នោះ ​តារាប្រុស​រូប​នេះ ក៏​បាន​សម្រេច​ចិត្ត ​ចូល​រូម​ថតខ្សែភាពយន្ត​ថ្មីនេះ​​ ដោយ​មិន​យក​ប្រាក់​ផងដែរ៕

១. Andy Lau

Andy Lau
Andy Lau
Andy Lau
Andy Lau

២. Mark Chao

Mark Chao
Mark Chao
Mark Chao
Mark Chao

Aaron Kwok

Aaron Kwok
Aaron Kwok
Aaron Kwok
Aaron Kwok

៤. Gordon Lam

Gordon Lam
Gordon Lam
Gordon Lam
Gordon Lam
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T